កុំព្យូទ័រ

កុំព្យូទ័រ

Steve Jobs ចូលសំរាកពេទ្យទៀត​ហើយ

 អ៊ីមែល បោះពុម្ភ PDF

លោក​ Steve Jobs
លោក Steve Jobs ដែល​ជា​អគ្គនាយក​ក្រុម​ហ៊ុន Apple បាន​ដាក់​ពាក្យ​សុំ​ឈប់​សំរាក​ពី​ការងារ​មួយ​រយៈ ដោយ​លោក​មាន​បញ្ហា​​សុខ​ភាព​។​ លោក Steve ឥឡូវនេះ​មាន​អាយុ ៥៥ ឆ្នាំ ដែល​កាល​ពី​ឆ្នាំ ​២០០៤ ​លោក​​ធ្លាប់​​បាន​​​ធ្វើ​​ការ​វះ​កាត់​មហារីក​លំពែង ហើយ​​បាន​វះកាត់​ប្តូរ​ថ្លើម​នៅ​ឆ្នាំ ២០០៩។​  គួរ​រំលឹក​ផង​ដែរថា​ កាល​ពី​ឆ្នាំ ២០០៩ ដដែល​នេះ លោក​បាន​សុំ​ឈប់​សំរាក​មើល​ថែ​សុខ​ភាព​អស់រយៈ​ពេល ៦​ ខែ​ ពី​ខែ​មករា ដល់​ខែ​មិថុនា។
អានបន្ត...
 
MySpace បញ្ឈប់បុគ្គលិកជាងពាក់កណ្តាល

 អ៊ីមែល បោះពុម្ភ PDF
មាន​សេចក្តី​រាយ​ការណ៍​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ News Corp’t MySpace បាន​បញ្ឈប់​បុគ្គលិក​ពី​​ការ​ងារ​​ជាង​ពាក់​កណ្តាល​​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​​គេ​អះ​អាង​ថា​ ជា​ការ​កំណែ​ទម្រង់​ដ៏​ធំ​មិន​ធ្លាប់​មាន​ កត្តា​នេះ​ក៏​បណ្តាល​ឲ្យ​​មាន​ការ​ប៉ះ​ពាល់​ដល់​​និយោ​ជិក​ប្រមាណ​ជាង​ ៥០០ នាក់​ ឬ​អា​ច​និយាយ​បាន​ថា ៤៧​ ភាគ​រយ​នៃ​កម្លាំង​​​ពលកម្ម​ដែល​មាន​នា​ពេល​បច្ចុ​ប្បន្ន។ MySpace គឺ​ជា​វិប​សាយ​បណ្តាញ​សង្គម​​ដ៏​​មាន​ប្រជា​​ប្រិយ​ភាព​មួយ​ ក្នុង​ចំណោម​វិប​សាយ​បណ្តាញ​សង្គម​ដទៃ​ទៀត​​ ហើយ​​មាន​មនុស្ស​ប្រមាណ​ជាង​ ៦០​ លាន​នាក់​បាន​​ចូល​ទៅ​បើក​មើល​ជា​រៀង​រាល់​ខែ៕ឪ

Microsoft បង្កើត Windows ថ្មីនៅលើទូរស័ព្ទដៃ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពី Google
កាល ​ពី​ម្សិល​ម៉ិញ​នេះ​ ក្រុម​ហ៊ុន​ Microsoft បាន​​អះ​អាង​​ថា ខ្លួន​នឹង​បង្កើត​​ស៊េរី​​​នៃ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​​ Windows ដែល​នឹង​ដំណើរ​ការ​នៅ​លើ​ Chip ទូរ​ស័ព្ទ​ដៃ​​ ហើយ​វា​គឺ​ជា​ជម្រើស​​ផ្សេងៗ​សម្រាប់​​ការ​ប្រើ​ប្រាស់​លើក​ដំបូង​​​ដោយ​ពឹង ​ផ្អែក​លើ​បច្ចេក​វិទ្យា​​របស់​ Intel ផង​ដែរ។ ស៊េរី​ថ្មី​នេះ​​មាន​គុណ​សម្បត្តិ​​ជា​ច្រើន​​រាប់​បញ្ចូល​ទាំង​ការ​សន្សំ​ សំចៃ​ថាម​ពល​ (ថ្ម)​ តាម​រយៈ​ Chip របស់​ទូរ​ស័ព្ទ​ដៃ​។ បើ​យោង​តាម​​លោក​ Steve Sinofsky ប្រធាន​​ផ្នែក​ Windows បាន​ធ្វើ​ការ​បង្ហាញ​នៅ​​​ពិពណ៌​មួយ​នៅ​ក្នុង​ទី​ក្រុង​ Las Vegas (International Consumer Electronics Show) ដែល​កម្ម​វិធី​​តាំង​បង្ហាញ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ ARM Holding ជា​ក្រុម​ហ៊ុន​​​​មក​ពី​ប្រទេស​អង់​គ្លេស។ លោក​ Sinofsky មិន​ធ្វើ​ការ​គូស​បញ្ជាក់​​ពី​ស៊េរី​ Windows ថ្មី​​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ទេ​ ហើយ​ថា​​តើ​វា​នឹង​ចេញ​លក់​​នៅ​ពេល​ណា​នោះ​ទេ​  គឺ​គ្រាន់​តែ​បញ្ជាក់​​​យ៉ាង​យូរ​មួយ​ឆ្នាំ​ទៀត​ ឬ​ពីរ ឬ​បី​ឆ្នាំ៕

Julian Assange នឹងទទួលបានប្រាក់ $1.3 លាន

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
ម្ចាស់ ​វិប​សៃថ៍​ WikiLeaks ដ៏​ល្បី​លោក​ Julian Assange បាន​យល់​ព្រម​សរ​សេរ​​ស្វ័យ​ជីវ​ប្រវត្តិ​ (autobiography) ដែល​នឹង​ទទួល​បាន​ប្រាក់​ប្រហែល​ 1.3 លាន​ដុល្លារ​អា​មេ​រិក។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​សារ​ព័ត៌​មាន​ Sunday Times លោក​ Assange និយាយ​ថា​ សៀវ​ភៅ​ដែល​នឹង​បោះ​ពុម្ព​ផ្សាយ​ក្នុង​​​ប្រទេស​អង់​គ្លេស​ និង​សហ​រដ្ឋ​អា​មេ​រិក​។ លោក​និយាយ​ថា​ លោក​អាច​ទទួល​បាន​ប្រាក់​ជា​ង​ 800,000  ដុល្លារ​ពី​​​ចាង​​ហ្វាង​ការ​ផ្សាយ​លោក​ Alfred A. Knopf និង 502,000 ពី​ចាង​ហ្វាង​ការ​ផ្សាយ​ Canongate Book Ltd។ យោង​តាម​អ្នក​នាំ​ពាក្យ​ Random House បាន​អះ​អាង​ថា​​ពី​កិច្ច​សន្យា​នេះ​ ប៉ុន្តែ​​មិន​បាន​បញ្ជាក់​ចំនួន​ និង​ព័ត៌​មាន​ច្បាស់​លាស់​យ៉ាង​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​និយាយថា​ “​លោក​ពិត​ជា​រីក​រាយ​​ក្នុង​​ការ​បោះ​ផ្សាយ​នូវ​សៀវ​ភៅ​នេះ។​ ការ​ងារ​ដែល​លោក​ Assange បាន​សាង​ការងារ​ជា​ច្រើន​នៅ​ WikiLeaks ដែល​នរណា​​ៗ​ក៏​ចាប់​អារម្មណ៍​នៅ​ជុំវិញ​ពិភព​លោក”។ លោក​​នឹង​ចាប់​ផ្តើម​ការ​ងារ​សរ​សេរ​របស់​លោក​ដោយ​ច្បាស់​លាស់​ និង​ស្ងៀម​ស្ងាត់​បំផុត​​ រហូត​ដល់​សៀវ​ភៅ​នេះ​​ចាប់​ដំណើរ​ការ​ ពី​ព្រោះ​លោក​ត្រូវ​ការ​ប្រាក់។ “ខ្ញុំ​មិន​ចង់ស​រ​សេរ​សៀវ​ភៅ​នេះ​ទេ​ ប៉ុន្តែ​​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ ហើយ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​ 200 ពាន់​ផាន​​សម្រាប់​ថ្លៃ​មេ​ធា​វី​ ហើយ​ខ្ញុំ​ត្រូវ​ការ​​​ការ​ពារ​ដោយ​ខ្លួន​​ឯង​ និង​រក្សា​វា​​ជា​មួយ​ WikiLeaks៕

Twitter បើកការិយាល័យតំណាងក្នុងទីក្រុងឡុងដ៏

 អ៊ីមែល បោះពុម្ភ PDF
នៅ​ថ្ងៃ​នេះ​ប្រភព​ព័ត៌​មាន​នៅ​លើ​វិប​សៃថ៍​ Yahoo ផ្សាយ​ឲ្យ​ដឹង​ថា​ វិប​សៃថ៍​បណ្តាញ​សង្គម​ Twitter ដ៏​មាន​ប្រជា​ប្រិយ​ភាព​នឹង​បើក​ការិយា​ល័យ​របស់​ខ្លួន​​លើក​ដំបូង​នៅ​ក្នុង ​ទី​ក្រុង​​ឡុង​ដ៏​ ប្រទេស​អង់​គ្លេស​។​ ដោយ​ឡែក​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Telegraph ក៏​បាន​ដក​ស្រង់​​សម្តី​ពី​អ្នក​​នាំ​ពាក្យ​របស់​ Twitter ដោយ​​និយាយ​ថា​ “​យើង​កំពុង​ពិចារណា​ទៅ​លើ​ទី​តាំង​ក្នុង​ទី​ក្រុង​​ឡុងដ៏​ និង​ទី​តាំង​​ក្នុង​បណ្តា​ប្រទេស​ទ្វី​ប​អឺរ៉ុប​​ផ្សេងៗ​ទៀត​ ដែល​យើង​នឹង​បើក​ដំណើរ​ការ​ឆ្នាំ​ ២០១១”៕

ស្វែងយល់ពី File Sytem

 អ៊ីមែល បោះពុម្ភ PDF
NTFS.com ជា​វិប​សៃថ៍​ដែល​ផ្តល់​ឲ្យ​អ្នក​ដឹង​នូវ​គ្រប់​ព័ត៌​មាន​ទាំង​អស់​ដែល​ត្រូវ ​ការ​ទាក់​ទង​នឹង​​ File System។​ នៅ​លើ​វិប​សៃថ៍​របស់​ Windows ដូច​ជា​​ NTFS Basic, NTFS vs FAT, NTFS Optimization, NTFS Recovery Concepts, File Storage Hardware and Disk Organization File System (FAT 16, FAT 32) និង​ពិសេស​ទៀត​ គឺ​និយាយ​ពី​ File System ថ្មី WinFS។​ នៅ​លើ​ NTFS Basic អ្នក​អាច​អាន​អំពី​ដំណើរ​ការ​នៃ​ Partition Boot និង​ Master File Table ដែល​វា​បង្ហាញ​ពី​តារាង​នៃ​ការ​ Boot Sector របស់​ NTFS។​ NTFS.com ក៏​បាន​ដាក់​ឲ្យ​យើង​ទាញ​យក​នូវ​កម្ម​វិធី​សម្រាប់​ហៅ​ឯក​​សារ​ដែល​បាត់​បង់ ​ពី File System និង​សំណួរ​ចម្លើយ​ទាក់​ទង​នឹង​បញ្ហា​ទាំង​នេះ​ផង​ដែរ៕

សេដ្ឋី Zuckerberg សន្យានឹងបរិច្ចាគទ្រព្យបន្តទៀត

 អ៊ីមែល បោះពុម្ភ PDF
មហា​សេដ្ឋី​​ចំនួន​ ១៧ នាក់​ផ្សេង​ទៀត​ រាប់​បញ្ចូល​ទាំង​នាយក​ប្រតិ​បត្តិ​​នៃ​បណ្តាញ​សង្គម​ Facebook លោក​ Mark Zuckerberg លោក​ Michael Milken និង​សហ​​​ស្ថា​ប​និក​ក្រុម​ហ៊ុន​ AOL លោក​ Steve Case ​សន្យា​​ថា​នឹង​បរិ​ច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គេ​។​ ឆ្នាំ​នេះ​លោក​ Zuckerberg​ មាន​វ័យ​ទើប​តែ​ ២៦ ឆ្នាំ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​​ទៅ​ឲ្យ​ Newark, N.J. School System ប្រមាណ​ ១០០ លាន​ដុល្លារ​រយៈ​ពេល​ ៥​ ឆ្នាំ។​ ចំណែក​ឯ​លោក​ Carl Icahn វ័យ​ ៧៤​ ឆ្នាំ​ លោក Barry Diller វ័យ​ ៦៨​ ឆ្នាំ​ រួម​ទាំង​លោក​មហា​សេដ្ឋី​ Bill Gates និង​វិនិ​យោគិន​ Warren Buffett ធ្លាប់​បាន​បរិច្ចាគ​ទ្រព្យ​ធន​របស់​គេ​​នៅ​ក្នុង​កម្ម​វិធី​សប្បុរស​ធម៌៕

Hacker សុំទោសដែលលួចចម្រៀងពី Lady Gaga

 អ៊ីមែល បោះពុម្ភ PDF
ក្រុម Hacker ​វ័យ​​ជំទង់​​​អាល្លឺ​ម៉ង់​​និយាយ​ថា​​ ខ្លួន​សុំ​ទោស​ចំពោះ​ការ​លួច​​​​ចម្រៀង​​របស់​នាង​ Lady Gaga, Kelly Clarkson ដ៏​មាន​ប្រជា​ប្រិយ​ភាព​ និង​បណ្តា​អ្នក​ចម្រៀង​​ផ្សេងៗ​ទៀត។ បើ​តាម​ការ​ផ្សាយ​របស់​បណ្តាញ​​ផ្សព្វ​ផ្សាយ​ AP រាយ​ការណ៍​ថា​ Deniz A ដែល​នាម​ត្រកូល​មិន​ត្រូវ​បាន​​បញ្ចេញ​ឲ្យ​ដឹង​ បា្រប់​​សារ​ព័ត៌​មាន​ Bild ក្នុង​បទ​​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ “រូប​លោក​ និង​មិត្ត​ភក្តិ​ផ្សេងៗ​ទៀត​​​បាន​ធ្វើ​សកម្ម​ភាព​ខុស​ឆ្គង​​ មិន​សម​រម្យ​ទៅ​លើ​អ្នក​ចម្រៀង​​ទាំង​ពីរ​​ខាង​លើ​។​

បុរស​ម្នាក់​នេះ​មាន​វ័យ​ ១៨ ឆ្នាំ​​និយាយ​បន្ថែម​ ខ្ញុំ​ពិត​ជា​សុំ​ទោស​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ធ្វើ​ ហើយ​ខ្ញុំ​មិន​ដែល​បាន​​ធ្វើ​​ល្អ​ទេ​តាំង​ពី​ដើម​មក​ យើ​ង​ចាប់​អារម្ម​ណ៍​​​​ជា​មួយ​បទ​ចម្រៀង​របស់​​ពួក​គេ​ទាំង​នោះ”។ ដោយ​ឡែក​​​ឯ​អាជ្ញា​ធរ​​មិន​ទាន់​បាន​ឆ្លើយ​តប​ និង​ចាត់​វិធាន​ការ​យ៉ាង​នោះ​ទេ​ ប៉ុន្តែ​​អា​ជ្ញា​ធរ​និយាយ​ ពួក​គេ​​​កំពុង​បើក​ការ​ស៊ើប​អង្កេត​​៕
 
Hacker ឆ្មក់ចូលវិបសៃថ៍របស់ប្រទេសឥណ្ឌា

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
កាល ​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ប្រភព​ព័ត៌​មាន​ Reuters រាយ​ការណ៍​ឲ្យ​ដឹង​ថា ក្រុម​ដែល​ហៅ​ខ្លួន​ឯង​​ថា​ Pakistani Cyber Army បាន​​ឆ្មក់​ចូល​ទៅ​​លើ​វិប​សៃថ៍​​​ការិយា​ល័យ​ស៊ើប​អង្កេត​​កណ្តាល​របស់​ ប្រទេស​ឥណ្ឌា​ និង​បញេ្ចញ​នូវ​សារ​ព្រមាន​​​​ទៀត​ផង។​ វិប​សៃថ៍​ការិយា​ល័យ​ស៊ើប​អង្កេត​​កណ្តាល​ ត្រូវ​បាន​​​បង្កើត​ឡើង​​ក្នុង​ខណៈ​ដែល​​គូ​ប្រជែង​ប្រទេស​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ និង​បង្កើត​នូវ​ការ​ជឿ​ទុក​ចិត្ត​នឹង​គ្នា​ បន្ទាប់​ពី​មាន​ការ​ដាក់​គ្រាប់​បន្ទុះ​​ក្នុង​ទី​ក្រុង​ Mumbai កា​ល​ពី​ឆ្នាំ ២០០៨។ ការ​ជ្រាត​ចូល​​ទៅ​ក្នុង​វិប​សៃថ៍​នោះ​ វា​បាន​បណ្តាល​​វិប​​សៃថ៍​​គាំង​លែង​ដំណើរ​ការ​​​​កាល​ពី​យប់​ថ្ងៃ​​សុក្រ​ កន្លង​ទៅ​នេះ។

2011 ជា​ឆ្នាំនៃទូរស័ព្ទ Smartphones

 អ៊ីមែល បោះពុម្ភ PDF
នៅ​ថ្ងៃ​នេះ​វិប​សៃថ៍​ Yahoo បាន​​ដក​ស្រង់​របាយ​ការណ៍​ព័ត៌​មាន​ដែល​សរ​សេរ​ដោយ​ Howard Wolinksy ដោយ​បាន​និយាយ​ថា​ ចូល​ឆ្នាំ​២០១១​ ខាង​មុខ​នេះ​ជា​ឆ្នាំ​​ថោះ តំណាង​ដោយ​សត្វ​ទន្សាយ​ ​ ហើយ​វា​គឺជា​ឆ្នាំ​​នៃ​ការ​កើត​មាន​នូវ​ប្រព័ន្ធ​ទូរ​ស័ព្ទ Smartphone។​ នា​ពេល​បច្ចុ​ប្បន្ន​ ១ ភាគ​ ៤​ នៃ​អ្នក​ប្រើ​ទូរ​ស័ព្ទ​មាន​ Smartphones ហើយ​ជាង​ពាក់​នៅ​ឆ្នាំ ២០១១​ នឹង​មាន​ទូរ​ស័ព្ទ​ដៃ​ Smartphone ចំនួន​ច្រើន​លើស​លុប។
លោក​ Horace Deiu បាន​ធ្វើ​ការ​ព្យា​ករណ៍​​នៅ​ឯ​ Asymco ថា​ “ប្រសិន​បើ​ការ​ព្យា​ករណ៍​របស់​ខ្ញុំ​ត្រឹម​ត្រូវ​ Smartphone នោះ​មាន​ន័យ​ថា​ ទូរ​ស័ព្ទ​ទាំង​​អស់​នៅ​ចុង​ឆ្នាំ ២០១១​ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នឹង​ប្រើ​ប្រព័ន្ធ​ Smartphone។ លោក​ប៉ាន់​ប្រមាណ​ថា​ចំនួន ១២០​ លាន​នាក់​នៃ​ប្រជា​ពល​​រដ្ឋ​អា​មេ​រិកាំង​​​មាន​​ទូរ​ស័ព្ទ​ Smartphone រួច​ហើយ។

យើង​ក្រឡេក​ទៅ​មើល​ទី​ផ្សារ​វិញ​ Nielsen បាន​ផ្តល់​របាយ​ការណ៍​មួយ​ដែល​ថា iPhone និង​ Black Berry បាន​មក​ពី​ការ​ស្រាវ​ជ្រាវ​ Research in Motion (RIMM) ប្រមាណ​ ២៧​ភាគ​រយ​​​មាន​នៅ​លើ​ទី​ផ្សារ​អា​មេរិក​ ខណៈ​ដែល​​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​ Android ប្រហែល​ជា​ ២២​ ភាគ​រយ៕
 
ឆេះហាងអ៊ីនធឺណិតកាហ្វេនៅចិនស្លាប់មនុស្ស​៦នាក់

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
សារ ​ព័ត៌​មាន​ Xinhua នៅ​ថ្ងៃ​អាទិ្យ​នេះ​រាយ​ការណ៍​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ ៦​ នាក់​ត្រូវ​បាន​ស្លាប់​បាត់​បង់​​ជីវិត​ និង​មនុស្ស​ប្រមាណ​ ៣៨ នាក់​ផ្សេង​ទៀត​​រង​របួស​ក្នុង​​​​ហេតុ​ការណ៍​ឆេះ​​ហាង​អ៊ីន​ធឺ​ណិត​មួយ​ កន្លែង​នៅ​ភាគ​ខាង​ត្បួង​ឆៀង​ខាង​លិច​ប្រទេស​ចិន។ ការ​ឆេះ​​ហាង​អ៊ីន​ធឺ​ណិត​នេះ​បាន​កើត​ឡើង​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​ទី​ក្រុង​ Kaili ខេត្ត​ Guizhou ដោយ​ភ្នាក់​ងារ​ប៉ូ​លីស​​ប្រាប់​សារ​ព័ត៌​​មាន​ Xinhua ថា​បណ្តាល​មក​ពី​​ហាង​នេះ​​រក្សា​ទុក​​ជាតិ​គីមី​​នៅ​ក្នុង​បន្ទប់​។ ប៉ូលីស​បាន​ឃាត់​មនុស្ស​ជាប់​ពាក់​ព័ន្ធ​ រាប់​បញ្ចូល​ទាំង​អ្នក​គ្រប់​គ្រង​​ហាង​អ៊ីន​ធឺ​ណិត​​មួយ​នេះ​ដើម្បី​យក​ទៅ​ សាក​សួរ​ព័ត៌​មាន​បន្ថែម៕
 
GOOGLE ទិញក្រុមហ៊ុន Widevine Technologies

 អ៊ីមែល បោះពុម្ភ PDF
បណ្តាញ​ផ្សព្វ​ផ្សាយ​នា​នា​បាន​រាយ​ការណ៍​នៅ​លើ​វិប​សៃថ៍​ Yahoo ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Goolge យល់​ព្រម​ដើម្បី​ទិញ​​ក្រុម​​ហ៊ុន​ Software គឺ​ប្រើ​ដើម្បី​ការ​ងារ​ Internet Video ពី​​ការ​លួច​បន្លំ​​របស់​​ពពួក​ Hackers និង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ដែល​បើក​មើល​វី​ដេ​អូ​កាន់​ តែ​មាន​ភាព​ងាយ​ស្រួល។​ ក្រុម​ហ៊ុន​ Google ដែល​មាន​មូល​ដ្ឋាន​នៅ​ Seattle និង​ក្រុម​ហ៊ុន​ Widevine Technologies Inc. កំពុង​រៀប​ចំ​នូវ​​​សិទ្ធិ​នៃ​ការ​គ្រប់​គ្រង ដើម្បី​ការ​​ការ​ពារ​ទៅ​លើ​ Internet-connected TVs, កុំព្យូ​ទ័រ​ និង​ទូរ​ស័ព្ទ​ដៃ។​ កម្ម​វិធី (Software) នេះ​ប្រើ​ដើម្បី​ជួយ​​បន្ថែម​សុវត្ថិ​ភាព​​វិប​សៃថ៍​ Google​ ដែល​ផ្ទុក​​ទៅ​ដោយ​វី​ដេ​អូ​​ដែល​មាន​រយៈ​​ពេល​ខ្លី​ និង​រយៈ​ពេល​កាន់​តែ​មាន​ភាព​ប្រសើរ៕

Apple ទិញផ្ទៃដីរបស់ HP ពង្រីកក្រុមហ៊ុនរបស់ខ្លួន

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
ក្រុមហ៊ុន ​ Apple កំពុង​ធ្វើការ​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ Cupertino, California ដោយ​​​តំរូវ​ឲ្យ​ទិញ​ផ្ទៃដី​ពី​ក្រុមហ៊ុន​​ជា​ដៃ​គូ​ប្រជែង​​គឺ​ ក្រុមហ៊ុន Hewlett Packard Co។ នៅ​ពេល​នេះ​ក្រុមហ៊ុន​ Apple មាន​អគារ​​ការិយាល័យ​ចំនួន ៥៧ នៅ Cupertino។ តាម​ការ​រាយការណ៍​របស់​ The San Jose Mercury News  ក្នុងសប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ Apple នឹង​ពង្រីក​ផ្ទៃដី​បន្ថែម​ចំនួន 98 acres ដែល​ស្មើ​នឹង​ពីរ​ដង​នៃ​​មូលដ្ឋាន​ក្រុមហ៊ុន​នៅ​ Cupertino៕
 
Barcelona ក្រុមមានប្រជាប្រិយភាពលើ Facebook

 អ៊ីមែល បោះពុម្ភ PDF
ក្រុម FC Barcelona និយាយ​ថា​ខ្លួនបាន​ទាក់​ទាញ​ប្រិយមិត្ត​គាំ​ទ្រ​បាន​​ជាង​ ៧​ លាន​នាក់​នៅ​លើ​ Facebook ដោយ​នាំមុខ​ក្រុម ​Real Madrid និង​ក្រុម​ Manchester United។​ ក្រុម​ Barcelona បាន​និយាយ​នៅ​ក្នុង​វិបសាយធ៍​របស់​ខ្លួន​ថា​ Real Madrid គឺ​ជា​ក្រុម​ដែល​ជាប់​លំដាប់​ទី​ពីរ​ដែល​មាន​ប្រិយមិត្ត​គាំ​ទ្រ​ជាង​ ៦ លាន​នាក់​ ឯ​ Manchester United ស្ថិត​ក្នុង​លំដាប់​ទី​បី​ដោយ​មាន​ប្រិយមិត្ត​គាំទ្រ​ជាង​ ៥​ លាន​នាក់​។ ក្នុង​នោះ​ប្រិយមិត្ត​ដែល​គាំ​ទ្រ​ FC Barcelona ខ្លាំង​ជាង​គេ​គឺ​ប្រទេស​អេស្ប៉ាញ បន្ទាប់​មក​ឥណ្ឌូនេស៊ី តួគី បារាំង​ និង​សហរដ្ឋអាមេរិច​ ហើយ​​ជាង​ ៨០ ភាគរយ នៃ​អ្នក​គាំទ្រ​គឺ​ជា​បុរស​មាន​អាយុ​តិច​ជាង​ ៣៥​ ឆ្នាំ​។

Barcelona បាន​ចូល​​ក្នុង​ Facebook នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០០៩៕