បច្ចេកវិទ្យា

Steve Jobs ចូលសំរាកពេទ្យទៀត​ហើយ

 អ៊ីមែល បោះពុម្ភ PDF

លោក​ Steve Jobs
លោក Steve Jobs ដែល​ជា​អគ្គនាយក​ក្រុម​ហ៊ុន Apple បាន​ដាក់​ពាក្យ​សុំ​ឈប់​សំរាក​ពី​ការងារ​មួយ​រយៈ ដោយ​លោក​មាន​បញ្ហា​​សុខ​ភាព​។​ លោក Steve ឥឡូវនេះ​មាន​អាយុ ៥៥ ឆ្នាំ ដែល​កាល​ពី​ឆ្នាំ ​២០០៤ ​លោក​​ធ្លាប់​​បាន​​​ធ្វើ​​ការ​វះ​កាត់​មហារីក​លំពែង ហើយ​​បាន​វះកាត់​ប្តូរ​ថ្លើម​នៅ​ឆ្នាំ ២០០៩។​  គួរ​រំលឹក​ផង​ដែរថា​ កាល​ពី​ឆ្នាំ ២០០៩ ដដែល​នេះ លោក​បាន​សុំ​ឈប់​សំរាក​មើល​ថែ​សុខ​ភាព​អស់រយៈ​ពេល ៦​ ខែ​ ពី​ខែ​មករា ដល់​ខែ​មិថុនា។ ដំណឹង​សុំ​ច្បាប់​ឈប់​សំរាក​នេះ បាន​ធ្វើ​​អោយ​ប្រិយ​មិត្ត​គាំ​ទ្រ Apple ក៏​ដូច​ជាម្ចាស់​ភាគហ៊ុន​​មាន​ការ​ព្រួយ ​បារម្ភ​យ៉ា​ង​ខ្លាំង ពីព្រោះ​លោក​​គឺមនុស្សសំខាន់​បំផុតនៅ​ក្នុង​ក្រុម​ហ៊ុន Apple ដោយ​វាសនា​របស់​ក្រុម​ហ៊ុន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​សមត្ថភាព​ច្នៃ​ប្រឌិត​​ គ្មាន​គូប្រៀបរបស់លោក។
ក្រោយ​ពី​ចាកចេញ​អស់​រយៈ​ពេល ១២ ឆ្នាំ លោក​ Steve Jobs បាន​ចូល​បំរើ​ការ​អោយ​ក្រុម​ហ៊ុន Apple វិញ​តាំង​ពី​ឆ្នាំ ១៩៩៧ ហើយ​បាន​បង្កើត​អោយ​មាន​ផលិត​ផលល្បីៗ​មាន​ដូច​ជា iPod, iPhone និង iPad។ 

គ្រូបង្រៀនភាសាអង់គ្លេសគឺជាមនុស្សយន្ត

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពី AFP
មនុស្ស ​យន្ត​​ប្រមាណ​ជាង​ 30​ បាន​ចាប់​ផ្តើម​បង្រៀន​​ភាសា​អង់​គ្លេស​ដល់​ក្មេង​ៗ​ក្នុង​​ទី​ក្រុង​​មួយ​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ នេះ​បើ​យោង​តាម​មន្ត្រី​​អប់​រំ​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​​អង្គារ៍​ ម្សិល​ម៉ិញ​នេះ​ នៅ​ក្នុង​គម្រោង​សាក​ល្បង​​ដំណើរ​​ការ​បណ្តុះ​បណ្តាល​នៃ​ឧស្សាហ​កម្ម​មនុស្ស ​យន្ត។ លោក​ Engkey ក្រុម​របស់​លោក​បាន​​បង្កើត​​មនុស្ស​យន្ត​​ដែល​មាន​ឈ្មោះ​ថា​​ វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​​នៃ​បច្ចេក​វិទ្យា​​កូរ៉េ បាន​ចាប់​ផ្តើម​យក​ថ្នាក់​កាល​ពី​ថ្ងៃ​ ច័ន្ទ​ ដើម​សប្តាហ៍​នេះ​​ នៅ​ឯ​សាលា​បឋម​សិក្សា​ចំនួន 21 ​ក្នុង​ភាគ​ខាង​ត្បូង​​ទី​ក្រុង​ Daegu។
តាម​ការ​បញ្ជាក់​របស់​វិប​សៃថ៍​ Yahoo ផ្សាយ​ឲ្យ​ដឹង​ថា​ មនុស្ស​​យន្ត​នីមួយៗ​ មាន​កំពស់​ 3.3​ ហ្វីត​​ ជា​​មួយ​នឹង​ការ​បង្ហាញ​​​​កញ្ចក់​ TV នៅ​ពី​ខាង​មុខ​​វិល​​ជុំវិញ​ថ្នាក់​រៀន​ ខណៈ​ពេល​ដែល​​មនុស្ស​យន្ត​នេះ​និយាយ​ទៅ​កាន់​សិស្ស​ ការ​អាន​សៀវ​ភៅ​​ទៅ​កាន់​សិស្ស​ និង​ការ​រាំ​​តាម​ចង្វាក់​ភ្លេង​ដោយ​ការ​ធ្វើ​ក​ងិ​ងក់​ និង​ដៃ៕
 

ទូរ​គមនា​គមន៍​ Cricket ផ្តល់សេវាកម្មបទចម្រៀង

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពី Yahoo
ភ្នាក់ ​ងារ​ Reuters រាយ​ការណ៍​ថា​ ទូរ​គមនា​គមន៍​ Cricket ឬ​ហៅ​ជា​ភា​សា​អង់​គ្លេស​ថា​ Cricket Communications បាន​ដំណើរ​សេវា​កម្ម​បទ​ចម្រៀង​​សម្រាប់​អតិថិជន​ដែល​​​ប្រើ​ប្រាស់​បណ្តាញ​ ឥត​ខ្សែ (wireless customers) ដោយ​ផ្តល់​នូវ​បទ​ចម្រៀង​​ជា​ច្រើន​ឲ្យ​ធ្វើ​ការ​ទាញ​យក​ (download) គ្មាន​ដែន​កំណត់​។ សម្រាប់​អតិថិ​ជន​ដែល​បង់​តម្លៃសេវា​កម្ម​ 55 ដុល្លារ​ក្នុង​មួយ​ខែ Cricket គឺ​ជា​ផ្នែក​មួយ​នៃ​ Leap Wireless International Inc នឹង​លក់​រួម​ជា​មួយ​នឹង​សំឡេង ទិន្ន​ន័យ និង​សេវា​ជា​អក្សរ​ ទាំង​អស់​នេះ​អតិថិ​ជន​អាច​ទាញ​យក​នូវ​បទ​ចម្រៀង​ ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ខែ មករា ​ដើម​ឆ្នាំ 2010 ខាង​មុខ​នេះ។ ចំណែក​ឯ​ក្រុម​ហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សេវា​កម្ម​ថី្ម​នេះ​ (Muve service) នឹង​ផ្តល់​នូវ​បទ​ចម្រៀង​​ពី​ក្រុម​ដ៏​ល្បី​ចំនួន​ 4​ ផ្សេង​គ្នា មាន​ដូច​ជា Vivendi’s Universal Music Group, Warner Music Group, Sony Entertainment និង EMI Music។ ជាង​នេះ​ទៀត​ បទ​ចម្រៀង​ទាំង​អស់​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ការ​ទាញ​យក​ គឺ​នៅ​លើ​ទូរ​ស័ព្ទ​ដៃ​របស់​គេ​ផ្ទាល់។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Tong ដែល​ជា​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​​​របស់​ Cricket៕
 

Sony ចរចារទិញ Microchip ពី Toshiba

 អ៊ីមែល បោះពុម្ភ PDF
ភ្នាក់​ងារ​ Reuters នៅ​ទី​ក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​រាយ​ការណ៍​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Sony កំពុង​​ចរ​ចារ​ទិញ​ខ្សែ​សង្វាក់​​ microchip​ ពី​ក្រុម​ហ៊ុន​ Toshiba ក្នុង​តម្លៃ​ប៉ាន់​ស្មាន​ ៥០​ ពាន់​លាន​យ៉េន​ ឬ​ប្រហែល​ ៥៩៨​ លាន​ដុល្លារ​អា​មេ​រិក​ ដើម្បី​ដាក់​បញ្ចូល​​ Chip នេះ​ទៅ​ក្នុង​ម៉ា​ស៊ីន​កាម៉េ​រ៉ា​ និង​ទូរ​ស័ព្ទ​របស់​ខ្លួន។​ ក្រុម​ហ៊ុន​ Sony បាន​ទិញ​យក​រោង​ចក្រ​​ Toshiba ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ Chip ចំណាត់​ថ្នាក់​ទី ៣​ នៅ​ពី​ក្រោយ​សាជី​វកម្ម​ Intel និង​ក្រុម​ហ៊ុន​ Samsung Electronics ក្នុង​តម្លៃ​ ៩០​ ពាន់​លាន​យ៉េន​កាល​ពី​ឆ្នាំ ២០០៨​៕


 

ទូរស័ព្ទ​Dual-Core Smartphone មុនគេរបស់ LG

 អ៊ីមែល បោះពុម្ភ PDF

LG
នៅ ​ថ្ងៃ​នេះ​វិប​សៃថ៍​ Yahoo ផ្សាយ​​ឲ្យ​ដឹង​ថា​ ទូរ​ស័ព្ទ​​ដំណើរ​ការ​ Dual-Core Smartphones ត្រូវ​​បាន​ក្រុម​ហ៊ុន​ LG នឹង​ចេញ​លក់​មុន​ដំបូង​គេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។​ ផលិត​នេះ​ត្រូវ​បាន​គេ​​ឲ្យ​ឈ្មោះ​ថា​ LG Optimus 2X ជា​ទូរ​ស័ព្ទ​ Smartphones មុន​ដំបូង​គេ​​ជា​មួយ​ dual-core processor 1GHz Nvidia Tegra 2 អេក្រង់​ 4 អ៊ិញ​ មេ​ម៉ូ​រី​​​ទំហំ​ 8GB ហើយ​អាច​បន្ថែម​រហូត​ដល់​ទំហំ​ 32GB microSD ថ្ម​ 1,500 mAh ​កាមេ​រ៉ា​​ទំហំ​ 8  មេ​ហ្គា​ភិច​សែល​ និង​កាមេ​រ៉ា​​នៅ​ខាង​មុខ​ទំហំ​ 1.3  មេ​ហ្គា​ភិច​សែល​សម្រាប់​ Video Call។​ បន្ថែម​ពី​លើ​នេះ​ សម្ទង់​ល្បឿន​​​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​ Gyro Sensor និង​ micro-USB port​ ហើយ​ស្គាល់​ HDMI នឹង​​​បណ្តាញ​ត​ភ្ផាប់​​​ (home network) រួម​បញ្ចូល​ HD TV ទៀត​ផង។ LG Optimus 2X ដំណើរ​ការ​ Android 2.2 ហើយ​អាច​ Upgraded ទៅ​ប្រព័ន្ធ​ដំណើរ​ការ​ Android 2.3។​ ទូរ​ស័ព្ទ​នេះ​នឹង​មាន​លក់​នៅ​​ក្នុង​ប្រទេស​កូរ៉េ​​​នៅ​ដើម​ខែ​​ មករា​ ឆ្នាំ ២០១១​ បន្ទាប់​មក​​នឹង​មាន​លក់​នៅ​ច្រើន​ប្រទេស​​ក្នុង​ទ្វីប​អឺរ៉ុប​ និង​អាស៊ី៕

បច្ចេកវិទ្យា

Google ចេញលក់ទូរស័ព្ទដៃ Nexus S

 អ៊ីមែល បោះពុម្ភ PDF
បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ AP រាយ​ការណ៍​នៅ​លើ​វិប​សៃថ៍​ Google បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​​ជួប​ប្រសព្វ​នឹង​ភាព​ជោគ​ជ័យ​​​ខាង​ផ្នែក​ផ្តល់​សេវា​ Search Engine នៅ​ថ្ងៃ​​​ អង្គារ​ ទី ៧ ធ្នូ​នេះ​ Google បាន​ចេញ​លក់​នូវ​ទូរ​ស័ព្ទ​ម៉ូដែល​ទំនើប​ Nexus S ដែល​ទូ​រស័ព្ទ​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​អេ​ឡិច​ត្រូ​និច​​ដ៏​ល្បី ​ឈ្មោះ​ Samsung របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Google ឲ្យ​ដឹង​ថា​ទូរ​ស័ព្ទ​​ម៉ូដែល​នេះ​ គឺ​ជាប្រភេទ​ទូរ​ស័ព្ទ​​ដ៏​ទំនើប​មួយ​ដែល​គ្រោង​នឹង​​ចាប់​ផ្តើម​ចេញ​លក់​​ ដើម​ឆ្នាំ ២០១១​ ឆាប់​ៗ​ខាង​មុខ​នេះ​ ហើយ​ទូរ​ស័ព្ទ​​ Nexus S ប្រតិ​បត្តិ​ការ​ដោយ​ប្រព័ន្ធ​ Android ស៊េរី​ថ្មី​របស់​ខ្លួន​ ហើយ​ដែល​ Google ដាក់​ឈ្មោះ​ថា​ Gingerbread។

លោក​ Rudin មន្ត្រី​​ម្នាក់​របស់​ Google ឲ្យ​ដឹង​ថា​ Nexus S នឹង​​មាន​លក់​នៅ​លើទី​ផ្សារ​សហ​រដ្ឋ​អា​មេ​រិក​នៅ​ថ្ងៃ​ទី ១៦​ ធ្នូ​ខាង​មុខ​នេះ​ និង​នៅ​ថ្ងៃ​ទី ២០ ធ្នូ​ក្នុង​ប្រទេស​អង់​គ្លេស។ រីឯ​តម្លៃ​របស់​វា​វិញ​ គឺ​ ៥២៩ ដុល្លារ​​អា​មេ​រិក​។ សូម​បញ្ជាក់​ថា​ ទូរ​ស័ព្ទ​ Nexus S ជា​ប្រភេទ​ទូរ​ស័ព្ទ​ Touchsreen ល្បឿន​ប្រតិ​បត្តិ​ការ​ 1.00 GHz និង​មាន​ភ្ផាប់​មក​ជា​មួយ​នូវ​កា​មេ​រ៉ា​ខាង​មុខ​ និង​ខាង​ក្រោយ​ ព្រម​ជា​​មួយ​អង្គ​ចង​ចាំ​ 16GB៕
 

រថយន្តប្រើថាមពលអគ្គីសនីម៉ូដែល Leaf

 អ៊ីមែល បោះពុម្ភ PDF
នា​ពេល​​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​​នី​សាន់​បាន​បើក​បង្ហាញ​រថ​យន្តម៉ូដែល​ រថយន្ត Leaf ​ថ្មី​ទំ​នើប​ដែល​ជា​រថ​យន្ត​បំ​ពាក់​ដោយ​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និចដំបូងគេ និង​បាន​ក្លាយ​ជា​រថយន្ត​ទទួល​បាន​ជ័យ​ជំនះ​នៅ​​អឺរ៉ុប​ប្រ​ចាំ​ឆ្នាំ។​​ Leaf ​ជា​រថយន្ត​តូច​ល្មម​​ និង​ជួយ​សម្អាត​បរិស្ថាន​ត្រូវ​បាន​ដាក់​លក់​ហើយ​លើ​ទី​ផ្សារ​របស់​ប្រទេស​ ជប៉ុន​​ ដែល​មាន​គម្រោង​វាយ​លុក​ទី​ផ្សារ​​ អឺ​រ៉ុប​ឆ្នាំ​ក្រោយ។​ Leaf ​ប្រើ​ដោយ​ថាម​ពល​អគ្គី​សនី​អាច​រត់​បាន​ល្បឿន​ ១៧៥​​គី​ឡូ​ម៉ែត​សម្រាប់​ការ​សាក​ថ្ម​​ ៨​ ម៉ោង៕​
 

កែលម្អឯកសារនៅលើទូរស័ព្ទដៃ

 អ៊ីមែល បោះពុម្ភ PDF
ថ្មីពី Google Docs  ប្រិយ​មិត្ត​ខ្មែរ​សារិកា​​​ អ្នកអាចកែលម្អរឯកសារ​នៅ​លើ​​ទូរ​ស័ព្ទ​ដៃ។ ទស្សនាវី​ដេ​អូ​ខាងក្រោម៖
 

Zynga មានអ្នកលេងជាង ៣លាននាក់ក្នុង១ថ្ងៃ

 អ៊ីមែល បោះពុម្ភ PDF
មាន​សេចក្តី​រាយ​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ Zynga ​គឺ​វិប​សាយ​​មួយ​ដែល​​ផ្តល់​សេវា​កម្ម​ហ្គេម​​កម្សាន្ត​ដ៏​ពេញ​និយម​ប្រកាស ​​​​អះ​អាង​ថា​ខ្លួន​មាន​​អ្នក​​ប្រើ​ប្រាស់​ (លេង)​ ប្រមាណ​ជាង​ ៣​ លាន​នាក់​​ក្នុង​មួយ​ថ្ងៃ។ នេះ​​គឺ​ជា​អ្វី​ដែល​លោក​នាយក​ប្រតិ​បត្តិ​ Mark Pincus ចែក​រំលែក​ព័ត៌​មាន​​​នៅ​លើ​ Web 2.0  Summit នៅ​ឯ​ San Francisco​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។​ លោក​ Pincus ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ពួក​គេ​​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​​ដោយ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​ មនុស្ស​ជាង​ ៣២០​​ លាន​នាក់​​ធ្លាប់​លេង​ Zynga game៕

 

Microsoft បង្កើត Windows ថ្មីនៅលើទូរស័ព្ទដៃ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពី Google
កាល ​ពី​ម្សិល​ម៉ិញ​នេះ​ ក្រុម​ហ៊ុន​ Microsoft បាន​​អះ​អាង​​ថា ខ្លួន​នឹង​បង្កើត​​ស៊េរី​​​នៃ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​​ Windows ដែល​នឹង​ដំណើរ​ការ​នៅ​លើ​ Chip ទូរ​ស័ព្ទ​ដៃ​​ ហើយ​វា​គឺ​ជា​ជម្រើស​​ផ្សេងៗ​សម្រាប់​​ការ​ប្រើ​ប្រាស់​លើក​ដំបូង​​​ដោយ​ពឹង ​ផ្អែក​លើ​បច្ចេក​វិទ្យា​​របស់​ Intel ផង​ដែរ។ ស៊េរី​ថ្មី​នេះ​​មាន​គុណ​សម្បត្តិ​​ជា​ច្រើន​​រាប់​បញ្ចូល​ទាំង​ការ​សន្សំ​ សំចៃ​ថាម​ពល​ (ថ្ម)​ តាម​រយៈ​ Chip របស់​ទូរ​ស័ព្ទ​ដៃ​។ បើ​យោង​តាម​​លោក​ Steve Sinofsky ប្រធាន​​ផ្នែក​ Windows បាន​ធ្វើ​ការ​បង្ហាញ​នៅ​​​ពិពណ៌​មួយ​នៅ​ក្នុង​ទី​ក្រុង​ Las Vegas (International Consumer Electronics Show) ដែល​កម្ម​វិធី​​តាំង​បង្ហាញ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​ ARM Holding ជា​ក្រុម​ហ៊ុន​​​​មក​ពី​ប្រទេស​អង់​គ្លេស។ លោក​ Sinofsky មិន​ធ្វើ​ការ​គូស​បញ្ជាក់​​ពី​ស៊េរី​ Windows ថ្មី​​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ទេ​ ហើយ​ថា​​តើ​វា​នឹង​ចេញ​លក់​​នៅ​ពេល​ណា​នោះ​ទេ​  គឺ​គ្រាន់​តែ​បញ្ជាក់​​​យ៉ាង​យូរ​មួយ​ឆ្នាំ​ទៀត​ ឬ​ពីរ ឬ​បី​ឆ្នាំ៕

Panasonic ចាប់ដៃជាមួយ​ Tesla Motors

 អ៊ីមែល បោះពុម្ភ PDF

Tesla (រូបភាពពី AP)
ក្រុម ​ហ៊ុន​ Panasonic បាន​វិនិយោគ​​ដើម​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ Tesla Motors ដែល​ជា​ក្រុម​ហ៊ុន​ផលិត​​នូវ​រថ​យន្ត​សម្រាប់​បម្រើ​នូវ​សេចក្តី​ត្រូវ​ការ​ ផ្នែក​កីឡា​ ជាមួយ​នឹង​ការ​សំឡើង​ឃើញ​នូវ​ការ​ពង្រីក​​នៅ​ក្នុង​ទី​ផ្សារ​​ពិភព​លោក​ សម្រាប់​​យាន្ត​បៃតង។​ Panasonic គឺ​ជា​ក្រុម​ហ៊ុន​ផលិត​នូវ​ឧប​ករណ៍​អេឡិច​ត្រូ​និច​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ ជប៉ុន ដែល​បាន​ទិញ​​​ហ៊ុន​របស់​ក្រុម​ហ៊ុន​ Tesla ធម្មតា​​តម្លៃ​ 21.15 ដុល្លារ​ក្នុង​មួយ​​ហ៊ុន។ ក្រុម​ហ៊ុន​ Panasonic បាន​បង្កើត​នូវ​​ថ្ម​សម្រាប់​យាន្ត​ Tesla។​ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​​របស់​ក្រុម​ហ៊ុន​ទាំង​ពីរថា​ពួក​គេ​បាន​ រួម​គ្នា​​ ព្រម​ទាំង​​លក់​ថ្ម​ជា​កញ្ចប់​សម្រាប់​​រថ​យន្ត​អេឡិច​ត្រូ​និក។
អានបន្ត...
 

ប៉ូលីសចិនផ្តល់ប្រាក់រង្វាន់ដល់ប្រជាពលរដ្ឋ...

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពី AFP
យោង ​តាម​ប្រភព​​ពី AFP បាន​​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ប៉ូលីស​​នៅ​ក្នុង​ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​ និង​រង្វាន់​​​​លើក​ទឹក​ចិត្ត​​​ដល់​​ប្រជា​ពល​រដ្ឋ​ដើម្បី​ចូល​រួម​ស៊ើប​ អង្កេត​​នៅ​ក្នុង​បទ​ឧក្រិដ្ឋ​​​​ ដែល​ប្រទេស​នេះ​​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​​ច្រើន​​លាន​នាក់។ ដោយ​ឡែក​សារ​ព័ត៌​មាន​ចិន​ China Daily ក៏​បាន​រាយ​ការណ៍​ផង​ដែរ​ថា​ អាជ្ញា​ធរ​​នៅ​ក្នុង​តំបន់​ Xinjiang ក្នុង​ខែ​​ធ្នូ​នេះ​បាន​​​ដាក់​ផ្សាយ​​រូប​ថត​​​ជន​ដែល​​​បង្ក​ហេតុ​​ក្នុង​ បទ​ឧក្រិដ្ឋ​​នៅ​លើ​វិប​សៃថ៍​អ៊ិន​ធឺ​ណិត​ ដោយ​ផ្តល់​ប្រាក់​រង្វាន់​​ពី ៥០០ ដល់ ៥០០០​ យ៉ន់​ (ពី ៧៥ ដល់​ ៧៥០ ដុល្លារ​អា​មេ​រិក​)​ ឬ​អាច​ហៅ​ថា​ កាក់​ QQ។​ ចំណែក​ឯ​​ប៉ូលីស​នៅ​ទិស​ខាង​​កើត​ខេត្ត​ Jiangsu ក៏​បាន​ផ្តល់​ប្រាក់​រង្វាន់​​មិន​តិច​ជាង​ ១០ ម៉ឺន​យ៉ន់​​ផង​ដែរ​។ ប្រទេស​ចិន​ គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​វិវត្តន៍​នៃ​បច្ចេក​វិទ្យា​ និង​ឧស្សា​ហកម្ម​ជា​ច្រើន​ កត្តា​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ិនធឺ​ណិត​សព្វ​ថ្ងៃ​មាន​ ប្រមាណ​ជាង​ ៤២០ លាន​នាក់៕
 

Firefox ស៊េរីថ្មីសម្រាប់ប្រព័ន្ធ Smartphones

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
ក្រុម ​ហ៊ុន​ Mozilla បាន​ចេញ​​នូវ​កម្ម​វិធី​សម្រាប់​បើក​វិប​សៃថ៍​ស៊េរី​ 4 របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហ​ស្បត្តិ៍​​កន្លង​ទៅ​នេះ​សម្រាប់​ប្រព័ន្ធ​ទូរ​ ស័ព្ទ​ដៃ​ Android​ Smartphones ជា​មួយ​នឹង​ការ​កែ​លំអរ​នូវ​ផ្ទាំង​​ Interface របស់​អ្នក​ប្រើ​ប្រាស់។​ កម្ម​វិធី​​ស៊េរី​ Beta ថ្មី​នេះ​ត្រូវ​ការ​​​នូវ​ទំហំ​​រក្សា​យ៉ាង​តិច​​ 17MB ​ដោយ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​លុប​ចោល (Uninstall) ​នូវ​កម្ម​វិធី​ Mozilla Firefox ស៊េរី​ចាស់​ដែល​បាន​ភ្ផាប់​មក​ជាមួយ​​​ជា​មុនសិន​ រួច​សឹមចាប់​ផ្តើម​តំឡើង​​កម្ម​វិធី​​ស៊េរី​ថ្មី​នេះ។​ ជា​មួយ​នឹង​​ការ​កែ​លំអរ​ថ្មី​នេះ​ ក្រុម​ហ៊ុន​បាន​បង្កើន​ល្បឿន​​​នៃ​ការ​បើ​កវិប​សៃថ៍​ និង​កាត់​បន្ថយ​​ការ​បង្ហាញ​នូវ​ទំព័រ​​មួយ​ចំនួន​របស់​វិប​សៃថ៍។​ នៅ​លើ​ Android 2.2 កម្ម​វិធី Firefox 4 ប្រហែល​ជា​ ២៥​​ ភាគ​រយ​លឿន​ជាង​មុន។ សូម​បញ្ជាក់​ថា​ កម្ម​វិធី​បើក​វិប​សៃថ៍​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​អាច​ចែក​រំលែក​នូវ​​អាសយ​ដ្ឋាន​ (Links) ពី​​មឺនុយ​ ហើយ​ពិសេស​ជាង​នេះ​ទៀត​អាច​​ហៅ​មក​វិញ​ (Undo) នូវ​ Tab ដែល​បាន​បិទ៕
 

រថយន្ត BMW ថ្មីមានបន្ថែមកម្មវិធីទូរស័ព្ទ

 អ៊ីមែល បោះពុម្ភ PDF
វិប​សៃថ៍​ CNN រាយ​ការណ៍​នៅ​ថ្ងៃ​ទី 5 ខែ​ វិច្ឆិកា​ នេះ​ថា​ ដោយ​មាន​កិច្ច​សហ​ការ​គ្នា​រវាង​​ក្រុម​ហ៊ុន​ Dell និង​សាកល​វិទ្យា​ល័យ​ Clemson និស្សិត​ផ្នែក​វិស្វ​កម្ម​​បាន​ផលិត​នូវ​រថ​យន្ត​​ម៉ូដែល​ BMW កូន​កាត់​ ដែល​បំពាក់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​កម្សាន្ត​​តាម​រយៈ​ការ​បញ្ចូល​នូវ​កម្ម​ វិធី​ទូរ​ស័ព្ទ​ដៃ​។​ រថ​យន្ត​នេះ​គឺ​ជា​​​រថយន្ត​ជំនាន់​ថ្មី​មុន​ដំណាច់​ឆ្នាំ​ 2010 នេះ​ ដែល​ភ្ផាប់​មក​ជាមួយ​ផង​ដែរ​នូវ​​​ប្រព័ន្ធ​ព័ត៌​មាន​​​ព្យាករណ៍​អាកាស​ធាតុ ​ ហើយ​​ក៏​ជា​ការ​សហ​ការ​​រវាង​សាកល​វិទ្យា​ Clemson ជា​មួយ​នឹង​ International Center for Automotive Research (CU-ICAR) ព្រម​ទាំង​ក្រុម​​វិស្វកម្ម​មក​ពី​ Dell ផងប​ដែរ។​ បើ​តាម​ការ​ផ្សាយ​​របស់​ CNN ក៏​បាន​រាយ​ការណ៍​​បន្ត​ទៀត​ថា​ រថ​យន្ត​​ថ្មី​នេះ​ត្រូវ​បាន​គេ​​យក​ទៅ​តាំង​បង្ហាញ​​នៅ​ឯ​ Specialty Equipment Market Association (SEMA) ក្នុង​រដ្ឋ​ Las Vegas ដោយ​មិន​ទាន់​បិទ​តម្លៃ​លក់​នៅ​ឡើយ​ទេ៕

 

Skype Video Calling នឹងមកដល់ក្នុងពេលឆាប់ៗនេះ

 អ៊ីមែល បោះពុម្ភ PDF
យោង​តាម​ព័ត៌​មាន​ចុះ​ផ្សាយ​នៅ​​វិប​សៃថ៍​ Yahoo កាល​ពី​ម្សិល​ម៉ិញ​នេះ​ សេវា​​ទូរ​ស័ព្ទ​នៅ​លើ​អ៊ីន​ធឺ​ណិត​​ Skype នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​ធ្វើ​​ការ​ហៅ​ចេញ​​ជា​ Skype Video Calling នៅ​លើ​ទូរ​ស័ព្ទ​ដៃ​ iPhone 4 ​ក្នុង​ពេល​ឆាប់​ៗ​នេះ និង​បណ្តា​ទូរ​ស័ព្ទ​ដទៃ​ទៀត​​ផង​ដែរ។​ ព័ត៌​មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​​ដែរ​ថា​ ​នា​ពេល​បច្ចុ​ប្បន្ន​ Skype មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រមាណ​​ជាង​ ៥០០ ​លាន​នាក់​​ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​ ចំនួន​អ្នក​ Online វិញ​ស្ថិត​ក្នុង​ចន្លោះ​ពី ១៣​ ទៅ​ ១៥ លាន​នាក់។​ Skype មិន​គ្រាន់​តែ​ជា​សេវា​កម្ម​ហៅ​ទូរ​ស័ព្ទ​នៅ​លើ​កុំព្យូទ័រ​​ដែល​ផ្តល់​នូវ​ សំឡេង​ច្បាស់​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ផ្តល់​ឲ្យ​អ្នក​នូវ​​រូប​ភាព​​ពី​កាម៉េ​រ៉ា​​ដែល​អ្នក​កំពុង​​ ជជែក​កម្សាន្ត​ផង​ដែរ៕

សហស្ថានិក Facebook ទស្សនកិច្ចនៅប្រទេសចិន

 អ៊ីមែល បោះពុម្ភ PDF
នៅ​ថ្ងៃ​នេះ​​មាន​សេចក្តី​រាយ​ការណ៍​ពី​ទី​ក្រុង​ Beijing បាន​ឲ្យ​ដឹង​ថា​ សហ​ស្ថាបនា​ និង​ជា​នាយក​ប្រតិ​បត្តិ​​វិប​សៃថ៍​បណ្តាញ​សង្គម​ Facebook លោក​ Mark Zuckerberg ចាប់​ផ្តើម​ធ្វើ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ ចំពោះ​រូប​ភាព​ជា​ច្រើន​របស់​លោក​ Zuckerberg ទស្សន​កិច្ច​​នៅ​ឯ​​ក្រុម​ហ៊ុន  Baidu Inc ត្រូវ​បាន​គេ​​ផ្សាយ​យ៉ាង​លឿន​​នៅ​លើ​ Online។ បើ​តាម​លោក​ Kaiser Kuo ដែល​ជា​នាយក​​ក្រុម​ហ៊ុន Baidu (ជា​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​អន្តរ​ជាតិ) បាន​ប្រាប់​​សារ​ព័ត៌​មាន​ AP តាម​ទូរ​ស័ព្ទ​ លោក​ Zuckerberg បាន​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​​នាយក​ប្រតិ​បត្តិ​ Baidu  លោក​ Robin Li៕

 

Apple ពន្យាពេលចេញលក់ iPhone 4 ពណ៌ស

 អ៊ីមែល បោះពុម្ភ PDF
ប្រភព​ព័ត៌​មាន​ពី​វិប​សៃថ៍​ Yahoo ​រាយ​ការណ៍​ថា​ ក្រុម​ហ៊ុន​ Apple បាន​​ពន្យា​ពេល​ចេញ​លក់​ទូរ​ស័ព្ទ​ដៃ​ iPhone 4 ពណ៌​ស​ រហូត​ដល់​​​រដូវ​ស្លឹក​ឈើ​លាស់។​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ Apple លោក​ Trudy Muller ថ្លៃង​បញ្ជាក់​​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​ថា​​ ​យើង​ពិត​ជា​មាន​បំណង​សុំ​ទោស​​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​​ដែល​បាន​ ទន្ទឹង​រង់​ចាំ​​ទិញ​​ទូរ​ស័ព្ទ​ iPhone 4​ ពណ៌​ស។​ យើង​នឹង​​ចេញ​លក់​​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ប្រសិន​បើ​​​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។​ គួរ​រំលឹក​បញ្ជាក់​ថា​ ទូរ​ស័ព្ទ​ iPhone គឺ​បាន​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ពិភព​លោក​៕

 

៣ប្រភេទដែលត្រូវដឹង មុនទិញម៉ាស៊ីនស្គេន

 អ៊ីមែល បោះពុម្ភ PDF
ជា​ការ​ពិត​ណាស់​ ការ​ជ្រើស​រើស​យក​របស់​អ្វី​មួយ​ច្រើន​មាន​ការ​លំបាក​ ព្រោះ​យើង​គ្រប់​ៗ​គ្នា​តែង​តែ​គិត​គូរ​ដល់​តម្លៃ​ និង​គុណ​ភាព​របស់​វា។​ នៅ​លើ​ទី​ផ្សារ​សំបូរ​ទៅ​ដោយ​ប្រភេទ​នៃ​​ផលិតផល​ ហើយ​បើ​កាល​ណា​អ្នក​ពុំ​ទាន់​យល់​ដឹង​អំពី​ផលិត​ផល​នីមួយៗ​ ឲ្យ​បាន​ច្បាស់​​នោះ​ទេ​ ងាយ​ណាស់​ដែល​អ្នក​មាន​អារម្មណ៍​ស្តាយ​ក្រោយ។ ខាង​ក្រោម​នេះ​គឺ​ជា​​ការ​បង្ហាញ​​​ប្រភេទ​ម៉ាស៊ីន​ស្គេន​​បី​ប្រភេទ​ដែល​ អ្នក​គប្បី​ធ្វើ​ការ​ស្វែង​យល់​ មុន​នឹង​​ជ្រើស​រើស​​ទិញ​យក​ទៅ​ប្រើ​ប្រាស់។
  • ប្រភទ​ទីមួយៈ​ Flatbed Scanner ជា​ប្រភេទ​ម៉ាស៊ីន​ស្គេន​រូប​ភាព​ ដែល​គេ​និយម​ប្រើ​ច្រើន​ជាង​គេ​នៅ​​ការិយា​ល័យ​ និង​ខាង​ផ្នែក​បោះ​ពុម្ព​ ដែល​មាន​តម្រូវ​ការ​ស្គេន​រូប​ភាព​ពាណិជ្ជ​កម្ម​ និង​អត្ថ​បទ​ច្រើន​។
អានបន្ត...
 

Mozilla នឹងបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពីហ្គូហ្គល
Mozilla គឺ​ជា​កម្ម​វិធី​សម្រាប់​បើក​វិប​សៃថ៍​មួយ​ក្នុង​ចំណោម​កម្ម​វិធី​ដទៃ​ទៀត​ ដ៏​មាន​ប្រជា​ប្រិយ​ភាព​នាពេល​បច្ចុ​ប្បន្ន​ ហើយ​​នៅ​ថ្ងៃ​នេះ​​ Mozilla បាន​ប្រកាស​​ពី​ការ​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ដំណើរ​​សាលា​មួយ​ School of Webcraft សហ​ការ​ជា​មួយ​សាកល​វិទ្យា​ល័យ​ Peer 2 Peer ដែល​នឹង​ផ្តល់​ឲ្យ​អ្នក​បាន​សិក្សា​ដោយ​ឥត​បង់​ថ្លៃ​ ១០០%​ សម្រាប់​​ Developer ​ទាំង​ឡាយ​ដែល​ប្រាថ្នា​នូវ​​​ធន​ធាន​បណ្តុះ​បណ្តាល​​​មួយ​ដ៏​ល្អ​ប្រសើរ​​។ គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ឆមាស​មុន​នេះ​ សាលា​ Webcraft បើក​ ១៥​ ថ្នាក់​រៀន​​ ហើយ​ឥឡូវ​នេះ​ Mozilla នឹង​ផ្តល់​វគ្គ​បណ្តុះ​បន្ត​ទៀត​​នូវ​ថ្នាក់​រៀន​​ប្រមាណ​ជាង​ ៣០ នៅ​ក្នុង​ខែ​ មករា​ ឆ្នាំ ២០១១​ ខាង​មុខ។ ថ្នាក់​រៀន​​នេះ​នឹង​មាន​រយៈ​ពេល​​រវាង​ពី​ ៦ ទៅ​ ១០ សប្តាហ៍​​ ដោយ​ផ្តោត​ទៅ​លើ​ប្រធាន​បទ​​ Web Designer និង​ Developers រាប់​បញ្ចូល​ទាំង​ HTML5, JavaScripts និង​ CSS។ សម្រាប់​ការ​ចុះ​ឈ្មោះ​ នឹង​ចាប់​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៨ ខែ​ មករា​ខាង​មុខ​នេះ​៕
 

Nokia បញ្ឈប់បុគ្គលិកចំនួន ១៨00នាក់

 អ៊ីមែល បោះពុម្ភ PDF

Nokia
យោង ​តាម​​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​​ទី ២១​ ខែ តុលា​នេះ​​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Nokia នឹង​បញ្ឈប់​​បុគ្គ​លិក​យ៉ាង​ហោច​ណាស់​ ១៨០០ នាក់​ដោយ​សារ​តែ​ប្រាក់​ចំណេញ​ក្នុង​ត្រី​មាស​ទី ៣​ មាន​ការ​ធ្លាក់​ចុះ។​ ការ​កាត់​​បញ្ឈប់​បុគ្គ​លិក​នេះ​ ត្រូវ​គេ​មើល​ឃើញ​​ចំ​ពេល​ដែល​ក្រុម​ហ៊ុន​ទើប​តែ​តែង​តាំង​​នាយក​ប្រតិ​ បត្តិ​ថ្មី​ លោក​ Stephen Elop។​ ក្រុម​ហ៊ុន​ Nokia គឺ​ជា​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​ដៃ​ដ៏​ធំ​ក្នុង​ពិភព​លោក​ ហើយ​នា​ពេល​ថ្មី​ៗ​នេះ​​មាន​សេចក្តី​រាយ​ការណ៍​ឲ្យ​ដឹង​ពី​ការ​​បាត់​បង់​ ប្រាក់​ចំណេញ​ក្នុង​ត្រី​មាស​ទី ៣​នេះ​រហូត​ដល់​ ៥២៩​ លាន​​អឺរ៉ូ ឬ​ប្រហែល​ជា​ ៧៣៣​​ លាន​ដុល្លារ។​ ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ដែរ​ ក្រុម​ហ៊ុន​ក៏​បាន​ឲ្យ​ដឹង​ផង​​ដែរ​ថា​ ការ​បញ្ឈប់​បុគ្គលិក​នេះ​គឺ​ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​​ និង​​ការ​រៀប​ចំ​អភិ​វឌ្ឍន៍​​ប្រព័ន្ធ​ Symbian smart និង​​ដោយ​សារ​តែ​ការ​ព្យាយាម​​​ទប់​នឹង​ការ​ប្រកួត​ប្រជែង​ពី​​Apple's iPhone, Research In Motion’s Blackberry និង​ Google’s Inc.’s Android Software។ បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​ Nokia មាន​បុគ្គលិក​ប្រមាណ​ ១៣១,៥០០​នាក់​ (គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​ កញ្ញា​ ឆ្នាំ ២០១០)៕

គ្រប់គ្រងកណ្តុរដោយប្រើចង្អុលដៃ ឬ​ភត្ត្រាវិញម្តង

 អ៊ីមែល បោះពុម្ភ PDF
ប្រសិន​បើ​ប្រិយ​មិត្ត​អ្នក​អាន​វិប​សៃថ៍​ខ្មែរ​សារិកា​ទាំង​អស់​ ធ្លាប់​តែ​ប្រើ​ប្រាស់​​កណ្តុរ (Mouse) ដើម្បី​បញ្ជា​​នៅ​ពេល​ប្រើ​​ប្រាស់​កុំ​ព្យូទ័រ​ម្តង​ៗ​ ឥលូវ​អ្នក​អាច​ប្រើ​ចង្អុល​ដៃ​ ឬ​ភត្រ្តា​របស់​​របស់​​អ្នក​បង្វិល​ចុះ​បង្វិល​ឡើង​ក៏​បាន​ដែរ​ តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្ម​វិធី​បន្ថែម​។ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ទស្សនា​នូវ​វី​ដេអូ​ដូច​ខាង​ក្រោម៖
 

ក្មេងជំទង់សរសេរ SMS ច្រើនជាងការហៅទូរស័ព្ទ

 អ៊ីមែល បោះពុម្ភ PDF
យោង​តាម​ការ​ស្ទាប​ស្ទង់​មួយ​​បាន​​​ឲ្យ​ដឹង​ថា​ ក្មេង​ជំទង់​​ចូល​ចិត្ត​​សរ​សេរ​សារ​ជា​អក្សរ​​​ (text messages) ក្នុង​​ការ​ឆ្លើយ​ជា​​មួយ​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ​​ច្រើន​ជាង​ ៦​ សារ​ក្នុង​​មួយ​​ក្នុង​មួយ​ម៉ោង​ ​ឬ​​មុន​ពេល​ភ្ញាក់​ពី​ដំណេក ស្រប​ពេល​ដែល​​ចំនួន​នាទី​ជា​មធ្យម​​ដែល​ក្មេង​ជំទង់​ចំណាយ​​ពេល​​សន្ទនា​ គ្នា​តាម​ទូរ​ស័ព្ទ​​គឺ​បាន​ធ្លាក់​ចុះ។ ហេតុអ្វី?​ ពី​ព្រោះ​តែ​​សារ​ជា​អក្សរ​​​អាច​ផ្ញើ និង​ទទួល​បាន​ឆាប់​រហ័ស​ និង​​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ហៅ​ទូរ​ស័ព្ទ​ (voice call)។


អានបន្ត...
 

អាឡឺម៉ង់​បង្កើត​ Taxi គ្មាន​អ្នក​បើកបរ​មុនគេ

 អ៊ីមែល បោះពុម្ភ PDF

Taxi គ្មាន​អ្នក​បើក​បរ
ក្រុម ​អ្នក​ស្រាវជ្រា​វ​នៅ​សាកល​វិទ្យាល័យ Freie University នៃ​ប្រទេស​អាឡឺម៉ង់​បាន​​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់​ផ្អើល​ ដោយ​សារ​បច្ចេក​វិទ្យា​ថ្មី​របស់​ខ្លួន។ ពួក​គេ​អាច​បង្កើត​សេវា Taxi ដោយ​គ្មាន​អ្នក​បើក​បរ​បាន ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​កម្មវិធីក្នុង iPad ឬ​ iPhone។ គួ​រចង​ចាំ​ផង​ដែរ​ថា Google ក៏​កំពុង​មមាញឹក​ក្នុង​បង្កើត​រថយន្ត​គ្មាន​មនុស្ស​បើក​បរ​នេះ​ដែរ។ គិត​ទៅ​មនុស្ស​យើង បន្តិច​ទៀត​កាន់​​ស្រួល​ខ្លួន​ទៅហើយ ប្រហែល​អនាគត​ទៅ​យើង​មិន​បាច់​ត្រូវ​រៀន​អ្វី​ច្រើន​ទេ​មើល​ទៅ ព្រោះ​គេ​បច្ចេក​វិទ្យា​ជួយ​សំរួល​អស់​ហើយ។ សូម​ទស្សនា​វីដេ​អូ​ខាង​ក្រោម​នេះ អំពី​តាក់ស៊ី​គ្មាន​អ្នក​បើកបរ៖
អានបន្ត...
 

Yahoo កាត់បន្ថយបុគ្គលិក ៦០០នាក់

 អ៊ីមែល បោះពុម្ភ PDF
នៅ​ថ្ងៃ​នេះ​​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ AP រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ Yahoo សម្រេច​បិទ​នូវ​សេវា​មួយ​ចំនួន​ បន្ទាប់​មាន​ការ​កាត់​បន្ថយ​​​បុគ្គ​លិក​ប្រមាណ​ជាង​ ៦០០​នាក់ ឬ​ប្រហែល​ជា​ ៤​ ភាគ​រយ​នៃ​​កម្លាំង​ការ​ងារ​​​​​ក្នុង​សប្តាហ៍​នេះ។ បើ​យោង​តាម​​សេចក្តី​​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​​ ក្រុម​ហ៊ុន​ Yahoo​ ដែល​មាន​មូល​ដ្ឋាន​នៅ​ Sunnyvale រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​បញ្ជាក់​ថា​ សេវា​កម្ម​មួយ​ចំនួន​​​ដែល​មាន​អតិថិ​ជន​កំពុង​តែ​ប្រើ​ប្រាស់​នឹង​​ឈប់​ ដំណើរ​ការ​​។​ សេវា​កម្ម​​របស់​ Yahoo ”Sunset” រាប់​បញ្ចូល​ទាំង​ MyBlogLog, Yahoo Buzz, Yahoo Picks និង​ Yahoo Bookmarks៕

 

DeNA ទិញក្រុមហ៊ុនផលិតហ្គេមតម្លៃ $403 លាន

 អ៊ីមែល បោះពុម្ភ PDF
ភ្នាក់ ​ងារ​ Reuters ប្រចាំ​ទី​ក្រុង​តូ​ក្យូ​​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុនជប៉ុន​​​ DeNA Co នឹង​ទិញ​យក​សាជី​វកម្ម​ ngmoco ​ជា​ក្រុម​ហ៊ុន​ផលិត​ហ្គេម​​​ដ៏​ធំ​មួយ​​របស់​សហ​រដ្ឋ​អាមេ​រិក​​ ដែល​ហ្គេម​​នេះ​ដំណើរ​នៅ​លើ​ iPhone និង​ iPad ក្នុង​តម្លៃ​ ៤០៣​ លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ DeNA ដែល​ជា​អ្នក​ប្រតិ​បត្តិ​​នូវ​ហ្គេម​​សម្រាប់​​ទូរស័ព្ទ​ដៃ និង​កុំ​ព្យូទ័រ​​ដ៏​មាន​ប្រជា​ប្រិយ​មួយ​​ ជា​មួយ​និង​​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ជាង​ ២០​ លាន​នាក់​ក្នុង​ប្រទេស​ជប៉ុន។ គួរ​រំលឹក​​ផង​ដែរ​ថា​ កាល​ពី​កាល​មុន​ក្រុម​ហ៊ុន​មួយ​នេះ​ក៏​បាន​ទិញ​យក​​ក្រុម​ហ៊ុន​ Gameview Studio ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ហ្គេម​ក្នុង​សហ​រដ្ឋ​អា​មេ​រិក​ ព្រម​ទាំង​ទិញ​ហ៊ុន​​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​ផលិត​ហ្គេម​ Astro Ape Studios ផង​ដែរ៕