សុខភាពនិងសម្រស់

សុខភាព ​និង​សម្រស់

បរិភោគ​សត្វល្អិត​​អាច​ជួយ​អោយមាន​អាយុវែង

 អ៊ីមែល បោះពុម្ភ PDF

ចង្រិត​លីង​
យោង ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ជន​ជាតិ​ហូឡង់​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​អោយ​ដឹង ​ថា ការ​បិរភោគ​សត្វ​ល្អិត​អាច​ជួយ​អោយ​មនុស្ស​យើង​មាន​អាយុ​វែង ដោយ​សារ​សត្វ​ល្អិត​សម្បូរ​ទៅ​ដោយ​ប្រូតេអុីន​​ និង​មាន​សារជាតិ​ចិញ្ចឹម​​ខ្ពស់​ ជាពិសេស​សំរាប់​មនុស្ស​ចាស់​ និង​កុមារ។​ គេ​បាន​រក​ឃើញ​ថា ប្រូតេអុីន​ដែល​មាន​នៅ​ក្នុង​សត្វ​ល្អិត​​មាន​បរិមាណ​ច្រើន​ជាង​ជាតិ​ ប្រូតេអុីន​ដែល​មាន​នៅក្នុង​សាច់។ ដូចេ្នះ​យើង​អាច​ហូប​សត្វ​ល្អិត​បាន ទោះបី​ជា​វា​មាន​រសជាតិ​មិន​សូវ​ឆ្ងាញ់​ដូច​សាច់ ឬបន្លែ​ផ្លែ​ឈើ​​ក្តី (សាក​ចង្រិត​លីង​ញាត់​សណ្តែក​ដីនៅ​ស្រុក​ខ្មែរ​លមើល តើ​ឆ្ងាញ់អត់)។ របក​គំហើញ​នេះ អាចអោយ​មនុស្ស​ចាប់​ផ្តើម​ងាក​មក​បរិភោគ​សត្វ​ល្អិត​ជំនួស​អោយ​សាច់​សត្វ​ ផ្សេងៗ​បាន​ក្នុង​​ពេល​អនាគត (ស្រុក​ខ្មែរ​យើង​ គេ​និយម​ហូប​សត្វ​ល្អិត​យូរ​ហើយ ជា​ពិសេស​ចង្រិត កណ្តូប កន្ទេស​ឡង់ ជាដើម)។

អ្នក​បំបៅ​ដោះ​កូននឹងកើតជំងឺទឹកនោមផ្អែមទាបជាង.

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
យោងតាម ​ការសិក្សា​ជ្រាវ​ជ្រាវ​មួយ​បានបង្ហាញ​ថា ម្តាយ​ដែល​មិន​បាន​បំបៅ​ដោះ​កូន​ទំនង​ជា​ប្រឈម​ការវិវ​ត្ត​ន៍​នៃ​ជម្ងឺ​ ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ចំនួន​ទ្វេដង​ក្នុង​ជីវិត​នាពេល​អនាគត​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​សុខភាព​និយាយថា ការ​បំបៅ​ដោះ​ជួយ​កាត់បន្ថ​យការធាត់​ដែល​នៅ​ជុំវិញ​ពោះ​​បន្ទាប់ពី​មាន​ ផ្ទៃពោះ​។ ពួក​គេ​ជឿ​ថា​អត្រា​នៃ​ការ​បំបៅ​ដោះកូន​ដែល​កំពុង​ធ្លាក់ចុះ​នៅ​បណ្តា​ ប្រទេស​បស្ចិមប្រទេស​នោះ អាច​នាំអោយ​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ​ក្នុងចំណោម​ស្ត្រី​វ័យ​កណ្តាល​។ ការរកឃើញ​នេះ​ដែល​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ​លើ​ស្ត្រី​ក្នុង​វ័យ​ពី​ ៤០​ទៅ​៧៨​ឆ្នាំ​ចំនួន​២.២៣៣​នាក់ ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ទស្សនា​វ​ដ្តី​ពេទ្យ​អាមេរិក​ “American Journal of Medicine”​។ ការសិក្សា​នេះ​បានបង្ហាញ​ថា ១​ភាគ​៤​នៃ​ម្តាយ​ដែល​មិន​បាន​បំបៅ​ដោះ​កូន​នោះ​ប្រឈម​ការវិវត្តន៍​នៃ​ជម្ងឺ ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នេះ​។ តាម​ការសិក្សា​ស្រាវជ្រាវ​កាលពី​ពេលមុនៗ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ អាមេរិក​ក៏​បាន​រកឃើញ​ផងដែរ​ថា​ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ការពារ​ម្តាយ​ពី​ ជម្ងឺ​គាំងបេះដូង​និង​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នៅ​វ័យ​ចំណាស់​ របស់​ពួកគេ​។

របៀប​ថែរក្សា​បបូរមមាត់ស្ងួត​ការពារ​ស្នាម​ប្រេះ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
អ្នក ​ដែល​មាន​បញ្ហា​បបូរ​មាត់​ស្ងួត​ស្នាម​ប្រេះ​មិន​របក​ស្បែក​ មាត់​អ្នក​នោះ​ពិត​ជា​មាន​បញ្ហា​ខាង​សុខភាព​មិន​ខាង។​ខាង​ក្រោម ​នេះ​ជា​វិធី សាស្រ្ត​មួយ​ចំនួន​សំរាប់​ធ្វើ​ការ​ការពារ​៖
  • ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ :​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​អ្នក​ត្រូវ​ ពិសា​ទឹក​ឲ្យ​បាន​ពី៦​ទៅ​៨កែវ​ ដើម្បី​ការពារ​ការ​កើត​អាការ​ក្តៅ​ក្នុង​ប្រសិន​បើ​អ្នក​ក្តៅ​ក្នុង​ នឹង​ធ្វើ​ឲ្យ​មាត់​ស្ងួត​ឬ​ប្រេះ​របក ​ស្បែក​ចេញ​យ៉ាង​ងាយ ​។
  • ហាម​ប្រើ​អណ្តាត​លិទ្ធ​បបូរ​មាត់​ :​ ការ​យក​អណ្តាត​ទៅ​លិទ្ធ​បបូរ​មាត់​កាន់​តែ​ធ្វើ​ឲ្យ​បបូរ​ មាត់​ស្ងួត​ និង​ ធ្វើ​ឲ្យ​មាន​ស្នាម​ប្រេះ​ច្រើន​ ។
  • មុន​ពេល​ចូល​គេង​គួរ​លាប​ក្រែម​ប្រេង​ជា​ប្រចាំ​ :​ ក្រែម​លាប​បបូរ​មាត់​មាន​ជាតិ​ប្រេង​ជួយ ​បង្កើន​នូវ​សំណើម​ និង​ ការពារ​ស្បែក​លើ​បបូរ​មាត់​កុំ​ឲ្យ​ប្រេះបែក ​។ ​ដូច​នេះ​ការ​លាបក្រែម​ លើប​បូរមាត់​ គឺជា​សកម្មភា​ព​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ទូទៅ​គួរ​តែ​អនុវត្ត​តាម​ ជា​ពិសេស​ចំពោះ​ ស្រ្តី​ដែល​ចង់​ធ្វើ​ការ​ថែ​សម្ផស្ស​បបូរ​មាត់​ឲ្យ​ល្អ​ជា​ប្រចាំ ​។
  • ​ហាម​កេះ​ក្រម៉រ​ស្បែក​លើ​បបូរ​មាត់។
  • ប្រសិន​បើ​បបូរ​មាត់​អ្នក​មាន​ដំបៅ​លោក​អ្នក​មិន​គួរ​យក​ដៃ​ទៅ​កេះ​យក​ ក្រម​ រ​នៅ​លើ​ស្នាម​ ដំបៅ​នោះ​ជា​ដាច់​ខាត​ ពី​ព្រោ​ះបើដៃ​របស់​អ្នក​មិនស្អាត​នឹង​ធ្វ​ើឲ្យដំបៅ​ក្លាយ​មិន​ខាន​ ។
  • ​ក្នុង​ពេល​មាន​បញ្ហា​មាត់​ប្រេះ​បែក ​: ក្រោយ​ពី​ដុស​ធ្មេញ​រួច ​ក្នុង​ខណៈ​ពេល​បបូរ​មាត់​អ្នក ​នៅ​មាន​សំណើម​ ត្រូវ​ប្រើ​ច្រាស​ដុស​ធ្មេញ​ដុស​សើរៗ​នៅ​បបូរ​មាត់​ខាង​លើ​ និង​ខាង​ក្រោម​ ដើម្បី​ឲ្យ​ក្រម​រជ្រុះ​ចេញ ​រួច​ហើយ​ប្រើ​ក្រែម​ប្រេង​លាប​ការពារ​កុំឲ្យ​បបូរ​មាត់​ស្ងួត​៕
  • ប្រភពពី Kqube.com

គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
កុមារ ​ក្រោម​អាយុ ១២​ឆ្នាំ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ទេ ! នេះ​ជា​សេចក្តី​អំពាវនាវរ​បស់ លោកសាស្ត្រា ចារ្យ David Servan-Schreiber និង ក្រុម​គ្រូពេទ្យ​ចំនួន ១៩​នាក់ ផ្សេង​ទៀត ដែល​ភាគ​ច្រើន​មាន​ឯកទេស​ផ្នែក​ជំងឺ​មហារីក។ អ្នក​វិទ្យាសាស្ត្រ​ទាំងនេះ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង ផ្សព្វផ្សាយ​ជា​សាធារណៈ សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​កុមារ និង ជន​ទូទៅ ដល់​កំរិត​ណា ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ចៀសវាង​បាន ឬ​ត្រូវ​ឈប់​ប្រើ ទូរស័ព្ទ​ដៃ ? ឈឺ​​​ក្បាល ធ្ងន់​ត្រចៀក ចាក់​ស្កៀប​រមាស់​លើ​ស្បែក នៅ​ពេល​កំពុង​ប្រើ​ទូរស័ព្ទ តើ​មក​ពី​មូលហេតុ​អ្វី​ ? ឬ​ក៏​មក​ពី​មូល​ខាំ​មិន​ដឹង​ពេល​យើង​រវល់​និយាយ ?! ញាក់​ត្របក​ភ្នែក ខាង​ស្តាំ ឬ​ខាង​ឆ្វេង ខាង​ស៊យ ខាង​ណា​ហេង ?! នៅ​ក្មេង​នៅ​ឡើយ​តែ​ឆាប់​ ភ្លេចភ្លាំង​ជាង​មនុស្ស​ចាស់​សម័យ​​មុន ឆាប់​បាត់បង់​ការ​ប្រមូល​ផ្តុំ​អារម្មណ៍ ឬ ហឹង​ត្រចៀក ។ល។ និង ។ល។ មិនមែន​ចៃដន្យ​ទេ ! អាការៈ​ដែល​នាងខ្ញុំ​រៀបរាប់ អំបាញ់​មិញ​នេះ គឺ​អាច​ជា​ឥទ្ធិពល​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​សារ​ទូរស័ព្ទ។ ទំនង​ជា​នៅ​មាន​គ្រោះថ្នាក់​ខ្លាំង និង ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត។ បណ្តាជន​ទូទៅ​ត្រូវ​យល់​ថា ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ប្រាកដ​ជា​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​មួយ​ទៅ​ ថ្ងៃ​ក្រោយ​មិន​ខាន​ឡើយ ! នេះ ​ជា​សារ​ដ៏​សំខាន់​មួយ​ដែល​លោក​សាស្ត្រាចារ្យ David Servan-Schreiber ចង់​ឲ្យ​ប្រិយមិត្ត​ចងចាំ។ លោក​សាស្ត្រាចារ្យ និង លោក​វេជ្ជបណ្ឌិត Thierry Bouillet​ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ធំ​មាន​ឯកទេស​ផ្នែក​ជំងឺ​ មហារីក បាន​ចុះ​ហត្ថលេខា​ព្រម​គ្នា ​ចេញ​សេចក្តី​ប្រកាស​អំពាវនាវ​មួយ​ឲ្យ​ធ្វើការ​ប្រុង​ប្រយ័ត្ន​នឹង​ គ្រោះថ្នាក់​ជា​យថាហេតុ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ក្នុង​ពេល​ រង់ចាំ​សេចក្តី​សន្និដ្ឋាន​សរុប​ចុង​ក្រោយ​ស្តីពី​គ្រោះ​ថ្នាក់​របស់​ ទូរស័ព្ទ​ដៃ ក្រុម​គ្រូពេទ្យ​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​នេះ បាន​លើក​ឡើង ពីគ្រោះ​ថ្នាក់​ដ៏​ធំធេង​របស់​ទូរស័ព្ទ​ដៃ ជា​ពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ និង​បាន​ចេញ​វិធានការ​ណែនាំ​ជាមួយ​ផង។

ចំពោះ​ក្រសួង​សុខាភិបាល​ បារាំង រហូត​មក​ទល់​ពេល​នេះ ម៉ោង​នេះ ពុំទាន់​មាន ភស្តុតាង​វិទ្យា សាស្ត្រ​ណា​មួយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ធំ​ដុំ​គួរ​ឲ្យ​កត់​ សំគាល់​ទេ។ ប៉ុន្តែ សំរាប់​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​សុទ្ធ​សឹង​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក មាន​លោក​សាស្ត្រាចារ្យ David Servan-Schreiber ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ ផ្នែក​ផ្លូវ​ចិត្ត ជា​អ្នក​ផ្តើម​គំនិត បាន​គូស​បញ្ជាក់​ថា មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ច្រើន​គ្រប់គ្រាន់​គួរ​ឲ្យ​ព្រួយ​បារម្ភ ស្តីពី​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ហើយ​គ្រោះថ្នាក់​នោះ​សោត​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​មិន​គួរ​បណ្តែត​ណ្តោយ​ឡើយ។ លោក​សាស្ត្រាចារ្យ បាន​ធានា​អះអាង​ថា អ្វី​ដែល​លោក​លើក​ឡើង​ទាំង​អំបាល​មាន​មិន មែន​ក្នុង​ន័យ​បង្អាប់​បណ្តុះ​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឡើយ តែ​ជា​ការ​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អភិវឌ្ឍ​ការ​ផលិត​ទូរស័ព្ទ​ថ្មីៗ​ទៀត ​ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​សំរាប់​សុខភាព​សាធាណៈ ​ហើយ​លោក​ក៏​មិន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែរ​ រូប​លោក​ផ្ទាល់​ក៏​ប្រើ​ទូរស័ព្ទ និង​ព្រម​ទាំង​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាប់​ខ្លួន​ផង តែ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ពិត​ជា​អាច​បង្ក​គ្រោះថ្នាក់​សុខភាព ហើយ​យើង​អាច​រក​មធ្យោបាយ​ការពារ​បាន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដដែល។

ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ចំណោទ​ជុំវិញ​សុវត្ថិភាព និង គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​បាន​ក្លាយ​ជា​កង្វល់​ធំ​មួយ​ របស់​អ្នក​ស្រាវជ្រាវ និង​ក្រុម​អ្នក​វេជ្ជសាស្ត្រ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬ ? កាលពី​ឆ្នាំ ២០០០ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាប់​ រលក​សម្លេង​ទំនង​ជា​បង្ក​គ្រោះថ្នាក់​ផ្ទាល់​ដល់​ខួរក្បាល។ ប្រសិន​បើ​និយាយ​ទូរស័ព្ទ​ដៃ​យូរ ជាប់​រយៈពេល​ប្រមាណ​២០​នាទី​ជាប់​ឥត​ឈប់ នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ឡើង​សីតុណ្ហភាព។ ដូច្នេះ​សំរាប់​អ្នក​ឯកទេស​ជាច្រើន នៅ​ពេល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នេះ​យូរៗ​ទៅ អាដេអិន របស់​កោសិកា​ខួរ​ក្បាល នឹង​ចុះ​ទន់​ខ្យោយ ខូច​ខាត​រហូត​បង្ក​ទី​ជា​ដុំ​សាច់​ប្រភេទ​មហារីក។  ការ​សិក្សា​ដែល​ មាន​ពី​មុនៗ​មក ពុំ​គ្រប់គ្រាន់​សំរាប់​សរុប​សេចក្តី​ថា ទូរស័ព្ទ​ដៃ​ពិតជា​មូលហេតុ​ចំបង​នៃ​គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក និង​ធ្វើ​ឲ្យ​ខូច​សុខភាព​ឡើយ ប៉ុន្តែ​ការសិក្សា​ចុង​ក្រោយ​វិភាគ​ឃើញ​ថា នៅ​ពេល​កំពុង​និយាយ​ទាក់​ទង​គ្នា ដែន​ម៉ាញេទិញ​ដែល​ទូរស័ព្ទ​ដៃ​បញ្ចេញ​នោះ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​ពិត​ជាក់​ស្តែង ទោះ​ជា​ដែនម៉ាញេទិច មាន​កំរិត​ស្រប​នឹង​បទដ្ឋាន​សំរាប់​រក្សា​សុវត្ថិភាព​ក៏ដោយ។​ ដែន​ម៉ាញេទិច ជ្រាប​ចូល​ក្នុង​ខួរក្បាល ធ្វើ​ឲ្យ​មាន​ការ​សំយោគ​ចេញ​ជា​ប្រូតេអ៊ីន​ច្រើន បង្ក​បង្កើត​ឲ្យមាន​stress។​ ដែន​ម៉ាញេទិច​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​មនុស្ស​ជាពិសេស​ត្រង់​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​កុមារ​អាច​ទទួល​រងគ្រោះ​ខ្លាំង​ជាង​មនុស្ស​ចាស់ ​ព្រោះ​ខួរក្បាល​កុមារ​មាន​ទំហំ​តូច​នៅ​ឡើយ។

ការ​ប្រើប្រាស់​ ទូរស័ព្ទ​ដៃ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ជា​ដុំ​សាច់ -ដុំសាច់​របស់​ស្រោម​សសៃ​ប្រសាទ​វិវត្តិ​យូរៗ​ទៅ ទៅ​ជា​មហារីក និង​ជំរុញ​ឲ្យ​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាពិសេស​នៅ​ផ្នែក​ខាង​ត្រចៀក​ ស្តាប់​ទូរស័ព្ទ​ច្រើន។ បើ​តាម​អ្នក​ស្រាវជ្រាវ​ជនជាតិ ស៊ុយអែត គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក នៅ​ផ្នែក ខាង​ដាក់​ទូរស័ព្ទ​ស្តាប់​ឡើង​គុណ​ទ្វេ​ជា​ពីរ​​ក្នុង​រយៈពេល​នៃ​ការ​ ប្រើប្រាស់​ទូរស័ព្ទ​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​បន្ថែម​ទៀត​ថា កុមារ​អាច​នឹង​ជួប​គ្រោះ​កើត​ជំងឺ​មហារីក​ឈាម ដោយសារ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រាប់​ឈាម​ស។

ដូច្នេះ​ក្នុង​ពេល​ដែល ​ការ​សិក្សា​ស្រាវជ្រាវ​បាន​ពុំ​ទាន់​អាច​ជូន​លទ្ធផល​ជាក់​ស្តែង​ជា​ផ្លូវ​ ការ លោក​សាស្ត្រាចារ្យ​សូម​ណែនាំ​ដល់​ឪពុកម្តាយ​ព្រម​ទាំង​អ្នក​ប្រើប្រាស់ ទាំង​ឡាយ​ឲ្យ​ប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម ដើម្បី​ការពារ​សុខភាព​សំរាប់​ថ្ងៃ​អនាគត។

លោក​សាស្ត្រាចារ្យ និង ក្រុម​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​ស្តីពី​គ្រោះថ្នាក់​នៃ ទូរស័ព្ទ​ដៃ សូម​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាំងអស់ ឲ្យ​គោរព​តាម​វិធានការ​ការពារ​សំខាន់ៗ​ទាំង ឡាយ សំរាប់​មនុស្ស​ពេញវ័យ និង សំរាប់​កុមារ​រួម​មាន ៖

- មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​និយាយ​ទូរស័ព្ទ​ដៃ​ទេ លើកលែង​តែ​ករណី​បន្ទាន់​ខ្លាំង ឬ រហូត​ដល់​អាយុ​១៥​ឆ្នាំ​រឹត​តែ​ប្រសើរ។

និយាយ ​ទូរស័ព្ទ​ដៃ ដាក់​ជាប់​ត្រចៀក គួរ​តែ​មាន​រយៈពេល​ខ្លី។ បី​នាទី​យ៉ាង​យូរ​បំផុត។ ហើយ​សាក​ល្បង​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក-បាន​កាន់​តែ​ឆ្ងាយ​កាន់តែ​ ប្រសើរ ឬ​ពុំ​ដូច្នោះ​ទេ បើក​សម្លេង​ឲ្យ​ឮ​ខ្លាំង ឬ​ប្រើ​ប្រដាប់​ស្តាប់​ពាក់​នៅ​នឹង​ត្រចៀក និង​ត្រូវ​ប្តូរ​ត្រចៀក​ស្តាប់​ឲ្យ​បាន​ញឹក ញាប់។

- គួរ​ចៀសវាង​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ជិះឡាន ជិះ​មូតូ ក្នុង​រទេះ​ភ្លើង ឬ ដើរ​បណ្តើរ​និយាយ​បណ្តើរ នៅ​ទីកន្លែង​ប្រជុំ​ជន មាន​សម្លេង និង​ចរាចរណ៍​​ច្រើន កន្លែង​ដែល​អាច​មាន​ដែន​ម៉ាញេទិច​ជុំវិញ​ខ្លួន។

- ​ លោកស្រី Catherine Gouhier បាន​ចូលរួម​ចំនែក​ជាមួយ​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដោយ​ពន្យល់​ថា តោង​កុំ​ដាក់​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន​អី។ ចំពោះ​បុរស​បើ​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​មុខ បុរស​នោះ​អាច​នឹង​ជួប​ជំងឺ​អត់​កូន និង​មិន​ត្រូវ​ដាក់​នៅ​ជិត​បេះដូង​ទេ។

- ដំបូន្មាន​ចុង​ក្រោយ​ ដែល​លោក​សាស្ត្រាចារ្យ​សូម​ផ្តែផ្តាំ សូម​កុំ​ចុច​បញ្ជូន​ភ្លាម លើក​ដាក់​ផ្អិប​នឹង​ត្រចៀក​ស្តាប់​ភ្លាម ពោល​គឺ​ត្រូវ​រង់ចាំ ដៃ​គូ​សន្ទនា​លើក « អាឡូ »សិន សឹម​យក​មក​ដាក់​ក្បែរ​ត្រចៀក​ស្តាប់ និង​និយាយ។

ដោយ អៀង សុខមិញ
ដកស្រង់ចេញពី ៖ http://www.khmer.rfi.fr

ថ្នាំមហារីកដោះអាចគ្រោះថ្នាក់ដល់ជំងឺបេះដូង

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
យោង ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មហារីកដោះ​ ដែល​ប្រើប្រាស់​ថ្នាំ​​ប្រភេទ​aromatase inhibitors ​ក្រោយ​ពី​ការ​វះកាត់​ អាច​ធ្វើ​ឲ្យ​​រង​​គ្រោះ​ថ្នាក់​ពី​ជំងឺ​បេះដូង​។ ​តាម​ការ​វិភាគ​​លើ​អ្នក​ជំងឺ​មហារីក​ដោះ​ចំនួន ២៩ ០០០ នាក់​ បង្ហាញ​ថា​​ ជំងឺ​បេះដូង​​ បាន​កើន​ឡើង​ ២០ ភាគរយ​ចំពោះ​ស្ត្រី​ ដែល​ប្រើ​ប្រាស់​ថ្នាំ​ aromatase inhibitor (AI) ធៀប​ទៅ​នឹង​ការ​ប្រើប្រាស់​ថ្នាំ tamoxifen។​ វេជ្ជៈបណ្ឌិត​ Eitan Amir បាន​និយាយ​ថា​ កាល​ពីមុន​ ក៏ធ្លាប់​មាន​ការ​បញ្ជាក់​ថា​ វា​មាន​ទំនាក់ទំនង​គ្នា​រវាង​​ថ្នាំ​ AIs និង​ ជំងឺ​បេះដូង​ដែរ​ តែ​នៅ​ពេល​នេះ​ យើង​មាន​ទិន្នន័យ​ច្រើន​ជាង​មុន​ និង​មានការ​តាម​ដាន​យូរ​ជាង​មុន​។ ​ការ​កើត​ឡើង​នេះ​ ដោយ​សារ​ការ​ប្រើ​ AIs បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ Cholesterol​ នៅ​ក្នុង​សរសៃ​ឈាម​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កំរិត​គ្រោះថ្នាក់​មាន​ការ​កើនឡើង​៕​

ប្រទាលកន្ទុយក្រពើព្យាបាលរដូវមិន​ទៀង

 អ៊ីមែល បោះពុម្ភ PDF

aloe vera lim
ក្រៅ ​ពី​ការ​ព្យា​បាល​​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ តាម​ការ​​ប្រើ​ប្រាស់​ឱសថ​​ ឬ​ថ្នាំ​​ផ្សំ​​ពី​រុក្ខ​ជាតិ​​ ប្រទាល​កន្ទុយ​ក្រពើ​​ក៏​ត្រូវ​បាន​គេ​​យក​មក​​​ព្យា​បាល​នូវ​ជំងឺ​​ជា​ ច្រើន​ដែល​​អ្នក​មិន​ដែល​នឹកស្មាន​ដល់។ បើ​តាម​វិប​សៃថ៍​ Wikepedia ​រាយ​ការណ៍​ថា​ ប្រ​ទាល​កន្ទុយ​ក្រពើ​ មាន​ឈ្មោះ​អក្សរ​ឡា​តាំង​ Aloe Vera Lim ឈ្មោះ​បារាំង​ Aloé ឈ្មោះ​ជា​ភាសា​​អង់​គ្លេស​ Bardados Aloe និង​ស្ថិត​​ក្នុង​អំបូរ​ Liliaceae។ លក្ខណៈ​រុក្ខ​ជាតិ​​​របស់​វា​ ជា​ប្រភេទ​ប្រទាល​ ហើយ​មាន​ស្លឹក​ក្រាស់​គ្មាន​ទង រាង​ដូច​ផ្លែ​លំពែង។​ គេ​ច្រើ​ដាំ​ដុះ​ជា​​គ្រឿង​លំអរ​ ឬ​ក្នុង​ចំការ​ជា​ទ្រង់​ទ្រាយ​ធំ​បែប​ឧស្សាហ​កម្ម​។​ គេ​អាច​យក​ស្លឹក​ប្រ​ទាល​កន្ទុយ​ក្រពើ​សម្រាប់​​ការ​ព្យា​បាល​ជំងឺ​លើស​ឈាម​ ឬ​ប្រើ​ជា​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ មិន​រំលាយ​អាហារ​ រោគ​ទល់​លាមក​ រដូវ​មិន​ទៀង​ ជំងឺ​ភ្នែក​ និង​ត្រចៀក ថ្នាំ​ប៉ូវ​កម្លាំង៕

អ្នក​ណា​ចង់​បាន​សាច់​ដុំ​ពោះ​ ៦​ ដាន់​ខ្លះ?

 អ៊ីមែល បោះពុម្ភ PDF
Six_Pack_Absខ្ញុំ ​ចូលទៅ​ក្នុង Youtube ហើយ​​ក៏​​ឃើញ​​វីដេអូ​​អំពី​​វិធី​​ហាត់​ប្រាណ​ ដើម្បី​​អោយ​​ក្បាល​​ពោះ​​កាន់​តែស្អាត មានសាច់​ដុំ​។ កាន់តែ​ចាស់​ ក្បាល​ពោះ​កាន់​តែដុះ មិន​ដឹង​ជាវា​មក​ពី​ណា​ទេ ថា​មក​ពី​ផឹកបៀរ​​ក៏​ដូច​​ជា​មិន​​មែន​ទេ ព្រោះ​យ៉ាង​ច្រើន​ណាស់​បាន​ ២ កំប៉ុង យ៉ងៗម៉ាឌូ​ជាមួយ​ពួក​ម៉ាក ឬនៅ​រោង​ការ។ ឃើញថា​វីដេ​អូនេះ​​មាន​ប្រ​យោជន៍ ក៏​យក​វា​មក​ផ្សាយ​ចែក​ចាយ​ជូន​ប្រិយមិត្ត​ ហើយ​បើ​មាន​ប្រិយ​មិត្ត​​ណាអនុវត្ត​ទៅ​បាន​ផល​ សូម​ជួយ​ប្រាប់​ផង។ របៀប​ហាត់​ប្រាណ​នៅក្នុង​វីដេអូ​នេះងាយ​នឹង​ធ្វើ​តាម​ណាស់​ ដោយ​លោក​អ្នក​គ្រាន់​តែចំណាយ​ពេល ៦ នាទី​រៀង​រាល់​ថ្ងៃ​ ជា​មួយ​សាឡុង​នៅ​ឯ​ផ្ទះ​ជាការស្រេច។
ហើយ​នេះ​ជា​វីដេ​អូ​ផ្សេង​ទៀត​ ប្រហែលជា​អាចមាន​ប្រសិទ្ធភាពដូច​គ្នា៖

កម្តៅថ្ងៃបង្កើនកម្រិតវីតាមីន D

 អ៊ីមែល បោះពុម្ភ PDF
ការ​ដែល​ស្បែក​​យើង​ត្រូវ​កម្តៅ​ថ្ងៃ​​ចំពេល​កំពុង​ក្តៅ​ខ្លាំង​​ដោយ​មិន ​​មាន​ការ​ប្រើ​​ក្រែម​ការ​ពារ​ស្បែក​ ឬ​ឡេ​ការ​ពារ​ស្បែក​ គឺ​ជា​ល្អ​សម្រាប់​ខ្លួន​យើង​ នេះ​បើ​តាម​ដំបូ​ន្មា​​ន​​​​របស់​ក្រុម​អ្នក​ជំនាញ​​បាន​​ប្រាប់​ការ​ផ្សាយ​ ​របស់​វិប​សៃថ៍​ Telegraph ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ។​ ក្រុម​ជំនាញ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សំដិល​ខ្លួន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ពី​ ១០​ ទៅ​ ១៥ នាទី​ នឹង​ជួយ​បង្កើន​កម្រិត​វី​តា​មីន​ D។ ចំណែក​ឯ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ កង្វះ​ខាត​វី​តា​មីន​ D វា​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ព្រម​ទាំង​ជំងឺ​មហា​រីក​ជា​ច្រើន​មុខ​ ក៏​ជា​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​មាន​ឆ្អឹង​មិន​រឹង​មាំ៕



ទទួលទានទឹកឲ្យបានច្រើន អាចជួយបញ្ចុះទម្ងន់បាន

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
របាយ ​ការណ៍​សុខ​ភាព​​មួយ​​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​លើ​វិប​ សៃថ៍​ CNN សរ​សេរ​ថា​ របក​គំហើញ​នៃ​ការ​សិក្សា​​បង្ហាញ​ពី​ការ​ទទួល​ទាន​ទឹក​អាច​ជា​វិធី​សម្ងាត់​ មួយ​​ក្នុង​ការ​បញ្ចុះ​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទិ្ធ​ភាព។ អ្នក​ស្រាវ​ជ្រាវ​ស្នើ​ដល់​​មនុស្ស​ទាំង​ឡាយ​ដែល​ប្រាថ្នា​​សម្រក​ទម្ងន់​ អាច​បំភ្លេច​ការ​​លេប​ថ្នាំ​ ឬ​ការ​តម​អាហារ​ គឺ​គ្រាន់​តែ​អ្នក​ទទួល​ទាន​ទឹក​​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​យ៉ាង​តិច​​ជាង​ 2 កែវ​ មុន​ពេល​អ្នក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ អាហារ​ថ្ងៃ​ត្រង់​ និង​អាហារ​ពេល​ល្ងាច​​​អាច​ជួយ​ឲ្យ​អ្នក​បញ្ចុះ​ទម្ងន់ និង​រក្សា​រាង​ឲ្យ​កាន់​តែ​ស្វែល​ជាង​មុន​ថែម​ទៀត។​ នេះ​បើ​យោង​តាម​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​​សង្គម​ពល​រដ្ឋ​អា​មេ​រិកាំង ​ក្នុង​រដ្ឋ​ Boston។ លោក​ស្រី​​បណ្ឌិត​ Brenda Davy ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​អាហារូបត្ថម្ភ​ នៅ​ឯ​ Virginia Tech និយាយ​ថា​ ការ​ទទួល​ទាន​ទឹក​មុន​ពេល​​អាហារ​ពេល​ព្រឹក​ អាហារ​ថ្ងៃ​ត្រង់​ និង​អាហារ​ពេល​ល្ងាច​ វា​ធ្វើ​ឲ្យ​​កាឡូរី​​​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាប​ ដូច្នេះ​​ការ​ទទួល​ទឹក​អាច​ជួយ​​បញ្ចុះ​ទម្ងន់​អ្នក​បាន​៕

គុណភាពទឹកកាមធ្លាក់ចុះពីព្រោះអាហារជាតិខ្លាញ់

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
លោក ​ស្រី​វេជ្ជ​បណ្ឌិត​​ Jill Attaman ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​​​​បាន​បង្ហាញ​នូវ​របក​គំហើញ​ថ្មី​​ដោយ​ បាន​អះ​អាង​ថា​ បណ្តា​បុរស​ដែល​ចិត្ត​​ចិត្ត​ទទួល​ទាន​អាហារ​ដែល​មាន​​ជាតិ​ខ្លាញ់  Saturated Fat ក៏​ដូច​ជា​ខ្លាញ់​ Monounsaturated Fat គឺ​ជា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ការ​ផលិត​ទឹក​កាម​ចុះ​ខ្សោយ។​ ការ​អះ​អាង​បែប​នេះ​ត្រូវ​បាន​គេ​​ចុះ​ផ្សាយ​នៅ​លើ​វិប​សៃថ៍​ Health Day មួយ​កាល​ពី​​​ពេល​ថ្មី​ៗ​នេះ។​ អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​បាន​ថ្លែង​បញ្ជាក់​ថា​ អាហារ​ខ្លាញ់​ Saturated Fat ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​នៅ​ក្នុង​សាច់​ជ្រូក​ប្រឡាក់​ សាច់​ក្រក​ ភ្លៅ​ជ្រូក​ ផលិត​ផល​​ទឹក​ដោះ​គោ និង​ប័រ។ ដោយ​ឡែក​អាហារ​ខ្លាញ់​ Monounsaturated Fat វិញ​​ត្រូវ​បាន​គេ​រក​ឃើញ​មាន​នៅ​ក្នុង​សារធាតុ​របស់​ប្រេង​អូ​លីវ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ទឹក​កាម​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​ទៀត​ផង។​ តែ​ទោះ​បី​ជា​យ៉ា​ណា​ក៏​ដោយ​ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​ គួរ​តែ​​ធ្វើ​ការ​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាង​នេះ​ទៀត​ មាន​ន័យ​ថា​ អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប​ចំណី​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​បន្តិច ​ ដើម្បី​​ជា​ប្រយោជន៍​ដល់​សុខ​ភាព​​របស់​អ្នក៕

​​បន្លែ​ពណ៌​បៃតង​មានប្រយោជន៍​ចំពោះ​សុខភាព

 អ៊ីមែល បោះពុម្ភ PDF

បន្លែពណ៌បៃតង
បន្លែ ​ពណ៌​បៃតង​ ក្រៅ​ពី​ជួយ​ឲ្យ​មាន​រូបរាង​ស្វែល​ស្អាត​ហើយ​នោះ​ ថែម​ទាំង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​ទៀត​​ផង។ ​ពណ៌បៃតង​ ជា​ពណ៌​ដែល​ផ្ដល់​ឲ្យ​មាន​នូវ​អារម្មណ៍​តុល្យភាព​ និង​ជា​សញ្ញា​​តំណាង​ឲ្យ​ការ​កកើត​ថ្មី​ ក្ដី​សង្ឃឹម​​ជួយ​ឲ្យ​មាន​អារម្មណ៍​រួសរាយ​ និង​ស្រស់​ថ្លា។ ហេតុ​នេះ​ អ្នក​គួរ​ទទួល​ទាន​បន្លែ​ពណ៌បៃតង​ ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ជួយ​ឲ្យ​ទឹក​ចិត្ត​មាន​តុល្យភាព​ ពិសេស​ទាំង​បន្លែ​ និង​ផ្លែឈើ​ពណ៌បៃតង​ សុទ្ធ​តែ​ជួយ​ឲ្យ​អារម្មណ៍​មាន​សេចក្ដី​សុខ​ ជួយ​ដល់​តម្រង​នោម​ និង​ថ្លើម​ ក្នុង​ការ​កម្ចាត់​សារធាតុ​ពុល​ ព្រម​ទាំង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ។
- អ្នក​អាច​​ទទួល​ទាន​ផ្លែឈើ​ តាំង​ពី​ព្រឹក​ ទល់​ល្ងាច​ឲ្យ​បាន​ច្រើន​ តាម​ដែល​​អ្នក​អាច​ទទួល​ទាន​​បាន​ ដូចជា​ ផ្លែគីវី​ ប៉ោម​ ត្របែក​ ទំពាំងបាយជូរ​ ​និង​ស្វាយ។
- គួរ​ទទួល​ទាន​​បន្លែ​ឆៅ​ ឬ​ឆា​បន្លែ​ ដូចជា​ សណ្ដែក​ប្រភេទ​ផ្សេងៗ​ ប្រូកខូលី​ ខាត់ណា​ ហើយ​គួរ​ទទួលទាន​ឱសថ​រុក្ខជាតិ​​ផង​ ដូចជា​​ គល់ខ្ទឹម​ ស្លឹក​ជីរនាងវង​ ស្លឹក​ម្រះព្រៅ ស្លឹក​ក្រូច​សើច​ និង​ខ្ជាយ ជា​ដើម។
- យក​បន្លែ​មួយ​ចំនួន​ ដូចជា​ ល្ពៅ​ ប៉េងប៉ោះ​ ផ្កា​អង្គាដី ត្រួយអង្គាដី​ និង​ម្រះ​អាចម៍​សត្វ​ ជា​ដើម​ មក​ស្ងោរ​ រួច​ទទួល​ទាន​ជាមួយ​ទឹក​ជ្រលក់​ ​ដែល​អ្នក​ចូល​ចិត្ត​ ដោយ​ទទួលទាន​រួម​ជាមួយ​នឹង​ត្រីកាម៉ុង​ចំហុយ​ ឬ​ចៀន​​ ហើយ​ទទួល​ទាន​បន្លែ​ ពេញ​មួយ​ថ្ងៃ​ ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ពុំ​ចាំបាច់​បារម្ភ​ថា​ច្រើន​ពេក​នោះ​ទេ។ ការ​ទទួលទាន​បន្លែ​ច្រើន​ប្រភេទ​ មាន​ប្រយោជន៍​ចំពោះ​ស្បែក​ ជួយ​សម្អាត​ពោះវៀន​ ជួយ​សម្រក​ទម្ងន់​ ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្វែល​ស្អាត​ ស្បែក​ស្រស់​ថ្លា៕
ប្រភពពី​ women.open.org.kh។