ខេត្តរតនគិរី
ទិដ្ឋភាពបឹងយក្សឡោមមើលពីលើ
ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុង ស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ
៥៨៦ គ.ម ពី
ទីក្រុងភ្នំពេញ ។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។
ខេត្តរតនគិរីរួមមាន
៩ស្រុក (ក្នុងនោះមាន
៤៩ឃុំ)៖
[កែប្រែ] សេដ្ឋកិច្ច
ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។
[កែប្រែ] ទំនាក់ទំនាញទេសចរណ៍
ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី មាន
ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ
ជនជាតិកាចុក និង
ជនជាតិប្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពី
អឺរ៉ុប និង
អាមេរិកយ៉ាងច្រើន។
បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់
ភ្នំភ្លើងដ៏ធំនេះ ស្ថិតនៅប្រហែល ៤,៨ គ.ម ពីទីរួមខេត្ត។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជា
រង្វង់ដែលមាន
អង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
ក្រៅពីទីរួមខេត្តបានលុង ខេត្តរតនៈគីរីមានទីប្រជុំជនធំៗ២ផ្សេងទៀតគឺ៖
- វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។ ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។
- លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។
បឹងយក្សឡោម
ទិដ្ឋភាពបឹងយក្សឡោមមើលពីលើ
បឹងយក្សឡោមជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម
ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះ
ភ្នំភ្លើងតាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃ
ខេត្តរតនៈគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅ ជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ ដោយសារការមកតាំងទីថ្មីនេះហើយទើបគេឃើញឥឡូវនេះខេត្តរតនគីរី កាន់តែមានសភាព អ៊ូអរហើយដីនៅទីនោះក៏ត្រូវប៉ាន់ និងឡើងថៃ្លស្រឺតៗដែរ។ ពេលដែលយើងធ្វើដំណើរទៅដល់បឹងយក្សឡោមភ្លាម នៅពីមុខត្រូវ បានគេដាក់បារ៉ាសឲ្យ ឈប់ដើម្បីបង់ប្រាក់មុននឹងចូលទៅ កម្សាន្តនៅទីនោះ។ សំបុត្រចូលទស្សនាស ម្រាប់ខែ្មរ ៣០០រៀល បរទេស ១ដុល្លារ ម៉ូតូ៥០០រៀល រថយន្តតូច១៥០០រៀល រថយន្ត ធំ ២០០០រៀល និងកង់ ៣០០រៀល។ យើងបានធ្វើដំណើរទៅ កម្សាន្តនៅទីនោះក្នុងអំឡុងពេលចូលបុណ្យចូលឆ្នាំខែ្មរគឺមានសភាពអ៊ូអរ ខ្លាំងណាស់ ស្ទើរតែរកកនែ្លងចត ម៉ូតូ រថយន្តគ្មាន។ បន្ទាប់មកយើងធ្វើដំណើរចុះពីលើជណ្តើរ ដើម្បីឆ្ពោះទៅ បឹងយក្សឡោមប៉ុនែ្តអ្វីដែលមិនគួរឲ្យជឿដូចពាក្យគេ និយាយថា បានឰមួយពាន់ដង មិនស្មើនឹងបាន ឃើញម្តងនោះទេ ពីព្រោះតែនៅលើ ផៃ្ទទឹកមានពណ៌ខៀវ ស្រងាត់មើលទៅដាច់កន្ទុយភែ្នកហើយ មានព្រៃព្រឹក្សាដុះអមជុំវិញសងខាងគួរជាទីគយគន់។ ភ្ញៀវទេសចរម្នាក់ៗ ពេលដែលទៅដល់ បឹងនេះភ្លាមគេ ប្រញាប់ប្រញាល់ផ្លាស់ សំលៀកបំពាក់ និងទាញម៉ាស៊ីនថតដើម្បីទៅហែលទឹក និងថតរូបទុកជាអនុស្សាវរីយ បង្អួតមិត្តភក្តិបងប្អូន ប៉ុនែ្តមុននឹងពួកគេចុះ ទៅហែល គេត្រូវជួលអាវការពារជាមុនសិនគឺមួយតមៃ្ល ២០០០រៀលតែបើមនុស្សចាស់ មិនចង់ជួលក៏បានដែរ ឲ្យតែចេះហែលទឹក។ ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅ បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៌ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញ ឡើយ យើងក្រេឡកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យ ភ្ញៀវទេសចរ ឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រី កូនប្រុសហើយ ភ្ញៀវ ទេសចរអាចថតរូប ឡើង និងចុះបានដោយសេរី។ ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាពភាគ ច្រើនអ្នកដែលទៅទស្សនា និង ទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ កាលពី មុនប្រជាជនរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះ ឡើយព្រោះខ្លាច បង្កគ្រោះថ្នាក់ដល់ពួកគេ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែនដើម្បីសុំសេចក្តីសុខ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយ គេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ។
ជនជាតិភាគតិច
|
|
|
សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម |
អាទិត្យ, ២០ កក្កដា ២០០៨ ១៣:២១ |
|
|
ជនជាតិភាគតិច ដែលរស់នៅលើទឹកដី កម្ពុជាជនជាតិភាគតិចគឺសំដៅដល់ក្រុមមនុស្សមួយចំនួនរស់នៅលើទឹកដី នៃប្រទេសមួយជាអចិន្ត្រៃយ៍ប្រើប្រាស់ភាសាកំណើតរបស់ខ្លួនឬភាសានៃ ជាតិ សាសន៍នោះ។ នៅកម្ពុជាគេសង្កេតឃើញមានជនជាតិមួយចំនួនដែលរាប់បញ្ចូលជាជនជាតិភាគតិច ក្រៅពីជនជាតិខ្មែរ។ ជនជាតិទាំងនោះមានដូចជា៖
ជនជាតិចិន | ជនជាតិព្នង(មណ្ឌលគិរី ស្ទឹងត្រែង) | ជនជាតិរ៉ូបែល(មណ្ឌលគិរី ស្ទឹងត្រែង) |
ជនជាតិកូឡា | ជនជាតិវៀតណាម | ជនជាតិកាឆុក(មណ្ឌលគិរី ស្ទឹងត្រែង) |
ជនជាតិគួយ(ព្រំប្រទល់ខ្មែរ ថៃ) | ជនជាតិសួយ(ខេត្តកំពង់ស្ពឺ) | ជនជាតិកាវេត(មណ្ឌលគិរី ស្ទឹងត្រែង) |
ជនជាតិគ្រឹង | ជនជាតិស្អូច(តំបន់ជួរភ្នំដំរី) | ជនជាតិព្រូវ(រតនៈគិរី មណ្ឌលគិរី) |
ជនជាតិចាម | ជនជាតិក្រាអ៊ុល(មណ្ឌលគិរី ស្ទឹងត្រែង) | ជនជាតិល្មូន(រតនៈគិរី មណ្ឌលគិរី) |
ជនជាតិចារាយ(ខេត្តរតនៈគិរី) | ជនជាតិថ្មូន(មណ្ឌលគិរី ស្ទឹងត្រែង) | ជនជាតិព័រ(តំបន់ភ្នំក្រវ៉ាញ ភ្នំដងរែក) |
ជនជាតិទំពួន(ខេត្តរតនៈគិរី) | ជនជាតិស្ទៀង(ព្រំប្រទល់ខ្មែរវៀតណាម) | ជនជាតិជង(ខាងលិចទន្លេសាប ភ្នំក្រវ៉ាញ) |
[កែប្រែ] តំណភ្ជាប់ក្រៅ