សិល្បៈនិងកំសាន្ត

សិល្បៈកំសាន្ត

Michael Jackson ស្លាប់ដោយសារប្រតិកម្មថ្នាំ

 អ៊ីមែល បោះពុម្ភ PDF
បណ្តាញ​ផ្សព្វ​ផ្សាយ​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​បាន​បន្ត​រាយ​ ការណ៍​របស់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​​ដំណើរ​ការ​​កាត់​ក្តី​​អំពី​ឃាត​កម្ម​ដែល​ទាក់​ទង​នឹង​គ្រូ ​ពេទ្យ​ផ្ទាល់​ខ្លួន​​របស់​តារា​ចម្រៀង​​ដ៏​ល្បាញ​ល្បី​ លោក​ Michael Jackson។ ប្រភព​ពី​អ្នក​ជំនាញ​ខាង​ផ្នែក​នីតិ​វេជ្ជ​សាស្ត្រ​ប្រចាំ​នៅ​ទី​ក្រុង​ Los Angeles បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​លោក​ Michael Jackson ស្លាប់​ លោក​មាន​សុខ​ភាព​ល្អ​ធម្ម​តា​ទេ។ ប្រភព​​ពី​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ លោក​ Michael Jackson ស្លាប់​គឺ​ដោយ​សារ​មូល​ហេតុ​ប្រតិ​កម្ម​ថ្នាំ​ដែល​គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​ បាន​ផ្តល់​ឲ្យ។​ ប្រសិន​បើ​តុលា​ការ​រក​ឃើញ​មែន​នោះ​ គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​​ លោក​ Murray Could អាច​​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ ​៤ ឆ្នាំ​ ហើយ​នឹង​ដក​សិទ្ធិ​ជា​វេជ្ជ​បណ្ឌិត​ទៀត​ផង៕
 

ភាពយន្តស្រ៊ើបស្រាល១០រឿងល្បីជាងគេបំផុត

 អ៊ីមែល បោះពុម្ភ PDF
កាល​ពី​ពេល​ម្សិល​ម៉ិញ​នេះ មាន​វិប​សៃថ៍​មួយ​បាន​បោះ​ឆ្នោត​កំពូល​ខ្សែ​ភាព​យន្ត​​ ១០ ប្រចាំ​ឆ្នាំ ២០១០ ដែលជាប់​ចំណាត់ថ្នាក់​ខាង​ផ្នែក​ស្រ៊ើប​ស្រាល​បំផុត។ ខ្សែ​ភាព​យន្ត​ទាំង​នោះ​ក៏​ត្រូវ​បាន​វិប​សៃថ៍​មួយ​នេះ​ធ្វើ​ការ​កាត់​យក​ នូវ​ចំណែក​ខ្លះ ឬឈុត​ឆាក​ខ្លះ។​ សូម​ប្រិយ​មិត្ត​ទស្សនា​ដូច​ខាង​ក្រោម៖
១០. រឿង I Am Love

ការប្រគុំតន្ត្រី B2ST ផ្អាកដំណើរការ20នាទី

 អ៊ីមែល បោះពុម្ភ PDF
មាន​សេចក្តី​រាយ​ការណ៍​​​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​​​​ត្រង់​ទី​ ១២​ ខែ​​ ធ្នូ​នេះ​ ការ​ប្រគុំ​តន្ត្រី​ B2ST ត្រូវ​គេ​ផ្អាក​ដំណើរ​ការ​​ប្រមាណ​ជាង​ ២០​ នាទី​​ ដោយ​ហេតុ​ថា​​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​​ទី​កន្លែង​​ដែល​មាន​មនុស្ស​ ឈរ​​ទស្សនា។​ កម្ម​វិធី​នៃ​ការ​ប្រគុំ​តន្រី្ត​នេះ​គេ​អោយ​ឈ្មោះ​ថា​ Welcome to B2ST Airlines មាន​​ទស្ស​និក​ជន​លើស​ពី​ ៨០០០​ នាក់​បាន​ចូល​រួម​អ​ប​អរ​គាំ​ទ្រ។​ សេច​ក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ គ្រាន់​តែ​​ការ​ប្រគុំ​តន្ត្រី​បាន​ចាប់​ផ្តើម​ មនុស្ស​ប្រមាណ​​ជាង​ ២០០​០​ នាក់​បាន​មក​ចោម​រោម​​ទស្សនា។

លោក​ Yoon Doojoon ជា​អ្នក​ដឹក​នាំ​ការ​ប្រគុំ​តន្ត្រី​នេះ​ថ្លែង​ឲ្យ​ដឹង​ថា “មាន​ហេតុ​ការណ៍​ដ៏​គ្រោះ​ថ្នាក់​មួយ​អំឡុង​ពេល​​​នៃ​ការ​សម្តែង​​។​ យើង​​សូម​អភ័យ​ទោស​​ដល់​​មនុស្ស​​ជា​ច្រើន​ដែល​បាន​​មក​ទស្សនា”៕

តើ​អ្វី​ទៅ​ជារចនា​ក្រាហ្វិក (Graphic Design)

 អ៊ីមែល បោះពុម្ភ PDF

រចនាក្រាហ្វិក
រចនាក្រាហ្វិក (Graphic Design) ជា​ពាក្យថ្មី​មួយ ដែល​មាន​មនុស្ស​តិច​តួច​ណាស់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​យល់​បាន​ច្បាស់​។ ហើយ​ដែល​ភាគច្រើន​គេ​​សំដៅ​​ទៅ​​លើ​​ឧបករណ៍​ផ្សេងៗ​​ដែល​​ប្រើ​​សំរាប់​​ រចនា​កក្រាហ្វិក ថាជារចនា​ក្រាហ្វិក មានដូច​ជា Adobe Photoshop, Adob Illastrator, Adobe Indesign....ជាដើម។​ និយាយ​អោយ​ស្រួល​ស្តាប់ កម្មវិធី​កុំ​ព្យូទ័រ​ទាំង​នេះ​ ប្រៀប​បាន​នឹង ជក់​ ទឹកថ្នាំ ខ្មៅ​ដៃ ដែលជាង​គំនូរប្រើ​សំរាប់​គូរ។​ ពេល​អ្នកចេះ​ប្រើ​ ជក់​ ខ្មៅដៃ មិនប្រាកដ​ថា​អ្នក​អាច​គូរគំនូរបានស្អាត​ទេ ពេល​អ្នក​ចេះ​អក្សរ​ពី ក ដល់​​ អ ក៏មិន​ប្រាកដ​ថា​អ្នក​ចេះ​សរសេរ​ប្រលោម​លោក​បានល្អដែរ។​ ដូច្នេះ រចនាក្រាហ្វិកគឺជាសិល្បៈមួយ វាទាមទារ​អោយ​យើងយល់​អំពីមូល​ដ្ឋាន ក្បួន​ច្បាប់​របស់​វា៕

តាម ​រយៈ Dictionary.com រចនា​ក្រាហ្វិក (Graphic Design)​ គឺ​ជា​សិល្បៈ​នៃ​ការប្រាស្រ័យ​ទាក់ទង​តាមរយៈ​រូបភាព​ ដែល​មាន​រួម​​បញ្ចូល​​ទាំង​ ពាក្យ​ពេចន័​ រូបភាព​ និង​​​គំនិត​​​ផ្សេង​ៗ​ ដើម្បី​​បង្ហាញ​ជូន​​ដល់​​ទស្សនិកជន​ពី​​ព័ត៌មាន​​ដែល​​យើង​​ចង់​ផ្សាយ។ អ្នក​​រចនា​ក្រាហ្វិក​​ គឺជា​​មនុស្ស​​ដែល​​ទទួល​​ខុស​​ត្រូវ​​លើ​​ការ​​រៀបចំ​​ និង​​ប្រើ​ធាតុផ្សេងៗ​​របស់​​ក្រាហ្វិក​នៅ​លើ់​ឧបករណ៍​ដែល​មាន​ច្រើន​ប្រភេទ ​ដូច​ជា Poster, Package រឺ វ៉ិបសៃថ៍។
ធាតុរបស់​រចនា​ក្រា​ហ្វិក​មាន​ដូច​ជា រូបថត គំនូរ(Illustrator) តួអក្សរ(Type) ទ្រង់​ទ្រាយ(Shape) ពណ៍ និង Texture។

តើ​យើង​អាចឃើញ​រចនា​ក្រាហ្វិក​នៅ​ទីណា​ខ្លះ?
រចនា​ក្រាហ្វិក​គឺជា​អ្វីៗដែលមាននៅ​ជំវិញ​ខ្លួន​យើង ដូចជា សារព័ត៌មាន ទស្សនាវដ្តី ក្របសៀវភៅ ផ្ទាំងផ្សាយពាណិជកម្មនៅតាម​ដង​ផ្លូវ កញ្ចប់នំ​ យីហោ​ហាងលក់​ឥវ៉ាន់...។ល។ ទំរង់ទូទៅរបស់​រចនា​ក្រាហ្វិក​ដែល​យើង​តែង​តែជួប​ប្រទះមាន​ដូច​ជា៖
  • ឡូហ្គោ(Logo)
  • វ៉ិបសៃថ៍
  • នាមប័ណ្ណ
  • ផ្ទាំង​ផ្សាយពាណិជកម្ម
  • រចនាសៀវ​ភៅ
  • Brouchure
  • កញ្ចប់​ផលិតផល
  • Poster
  • Magazine Layout
  • Newspaper Layout
និង​នៅ​មានលើ​វត្តុ​ច្រើន​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់​យើង។
សូមរងចាំ​អានបន្តអំពី ភាពខុសគ្នា​រវាងរចនា​ក្រាហ្វិកសំរាប់​វ៉ិប និង​សំរាប់​បោះពុម្ផ។

Cole រកឃើញតារាស្រី Playboys

 អ៊ីមែល បោះពុម្ភ PDF
យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​​វិប​សៃ​​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ ប្រទេស​អង់​គ្លេស​​​បាន​ឲ្យ​ដឹង​ថា​ តារា​បាល់​ទាត់​ជម្រើស​ជាតិ​ បច្ចុ​ប្បន្ន​ជា​​ខ្សែ​ការ​ពារ​​លេង​ឲ្យ​ក្លឹប​ Chelsea កំពុង​តែ​​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​​ស្នេហា​ជា​មួយ​តារា​បង្ហាញ​ម៉ូដ​​ ទស្សនា​វដ្តី​ Playboys នាង​ Killa Kela សញ្ជាតិ​អា​មេ​រិក។​ សេចក្តី​រាយ​ការណ៍​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ពួក​គេ​ទាំង​ពី​បាន​​យល់​ចិត្ត​គ្នា​ ក្រោយ​ពេល​​ដើរ​កម្សាន្ត​​ ទិញ​ទំនិញ​រួម​គ្នា​​កាល​ពី​ខែ​ ធ្នូ​ ឆ្នាំ ២០១០​ កន្លង​ទៅ៕


សិល្បៈកំសាន្ត



ភាពយន្តមនុស្សប្រចៀវនឹងបញ្ចាំងក្នុងឆ្នាំ 2011

 អ៊ីមែល បោះពុម្ភ PDF
តាម​ការ​ចេញ​ផ្សាយ​ដោយ​វិប​សៃថ៍​ Hollywood កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ ​រឿង​ The Dark Night Rises ដែល​មាន​ផលិត​ករ​ Christopher Nolan គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​​ខែ​ កក្កដា​​ ឆ្នាំ ២០១១។​ សម្រាប់​រឿង​​នេះ​ គឺ​ជា​ខ្សែ​ភាព​​យន្ត​​​​វគ្គ​ទី​បី​ ដែល​​​បរិ​យាយ​ពី​មនុស្ស​​​ប្រចៀវ​ដែល​ជា​តួ​អង្គ​ក្លាហាន​មួយ​រូប​នៅ​ក្នុង ​ទី​ងងឹង​។

បើ​តាម​ការ​រៀប​រាប់​ពី​ផលិត​ករ​ Christopher Nolan អះ​អាង​ថា​ ដំណើរ​រឿង​​ The Dark Night Rises នឹង​​មាន​ភាព​ខុស​ប្លែក​ពី​​​សាច់​រឿង​វគ្គ​ពីរ​ ដែល​កាល​នោះ​​តួ​អង្គ​មនុស្ស​ប្រចៀវ​សម្តែង​ដោយ​លោក​ Christian Bale​ ជា​តារា​សម្តែង​ដែល​មាន​ប្រជា​ប្រិយ​បំផុត។​ លោក​សម្តែង​នូវ​ជំនឿ​យ៉ាង​មុត​មាំ​​ចំពោះ​ការ​​ដាក់​បញ្ចាំង​នៅ​​ពាក់​ កណ្តាល​ឆ្នាំ ២០១១​ថា នឹង​ដំណើរ​ការ​​ដូច​ការ​គ្រោង​ទុក៕

ស្ថាបនិក Playboy រៀបការជាមួយនារីវ័យ 24ឆ្នាំ

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
អូអ្ហូរ! ​ មិន​​ធម្មតា​មែន​ដែល​បុរស​ Hugh Hefner វ័យ​ជ្រេរ​យ៉ាង​ខ្លាំង ៨៤​ ឆ្នាំ​ និង​បច្ចុ​ប្បន្ន​​គាត់​គឺ​ជា​ស្ថាប​និក​របស់​ Playboy គ្រោង​នឹង​រៀប​ការ​​ជា​លើក​ទី​ពីរ​ជា​មួយ​នារី​វ័យ​ក្មេង​សាច់​​​ស​ខ្ចី​​​ អាយុ​ ២៤​ ឆ្នាំ​ នាង Crystal Harris។​ នេះ​បើ​តាម​លោក​ Hefner ប្រកាស​ឲ្យ​ដឹង​កាល​ពី​សៅរ៍​កន្លង​ទៅ​នេះ​នៅ​លើ​វិប​សៃថ៍​បណ្តាញ​សង្គម​ Twitter ​ជា​មួយ​នឹង​មិត្ត​ស្រី​ Crystal Harris។  គួរ​រំលឹក​ផង​ដែរ​ថា លោក​ Hugh បាន​លះ​លែង​ជា​មួយ​ភរិយា​កាល​ពី​ខែ​ មីនា​ ស្រាប់​​តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ លោក​ក៏​ប្រកាស​ថា​រៀប​ការ​។ លោក​ Hugh ថ្លែង​នៅ​លើ​ Twitter ថា​ “ខ្ញុំ​បាន​ប្រគល់​ចិញ្ចៀន​មួយ​វង់​សម្រាប់​ថ្ងៃ​គ្រិស្ត​ម៉ាស់​នេះ​ដល់​ មិត្ត​ស្រី​របស់​ខ្ញុំ”។​ យោង​តាម​វិប​​សៃថ៍​របស់​ Yahoo វិញ​ក៏​បាន​រាយ​ការណ៍​ឲ្យ​ដឹង​​ដែរ​ថា​ នាង​ Harris ជា​​តារា​បង្ហាញ​ម៉ូដ​របស់​ទស្សនា​វដ្តី​ Playboy និង​មាន​សញ្ជាតិ​អង់​គ្លេស​៕
 

អាល់ប៊ុមថ្មីរបស់ Jakson

 អ៊ីមែល បោះពុម្ភ PDF
យោង​តាម​ប្រភព​ព័ត៌​មាន​ជា​ច្រើន​បាន​​សរ​សេរ​នៅ​លើ​វិប​សៃថ៍​របស់​ខ្លួន ​ថា​ អាល់​ប៊ុម​​ចម្រៀង​​របស់​អតី​ត​ស្តេច​ចម្រៀង​ Michael Jakson ត្រូវ​បាន​ក្រុម​ហ៊ុន​​ផលិត​បទ​ចម្រៀង​ Sony Music ប្រកាស​ឲ្យ​ដឹង​ថា​គេ​នឹង​​ចេញ​​លក់​ក្នុង​ពេល​​ឆាប់​នេះ​ គឺ​មុន​ដំណាច់​ឆ្នាំ ២០១០។​ ក្រុម​ហ៊ុន​ Sony Music បន្ត​ឲ្យ​ដឹង​ទៀត​ថា បទ​ Breaking News ដែល​លោក​បាន​ថត​អំឡុង​ឆ្នាំ ២០០៧​ ក៏​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​លើ​វិប​សៃថ៍​នៅ​ថ្ងៃ​ច័ន្ធ​សប្តាហ៍​ក្រោយ​នេះ​ ផង​ដែរ។

ចំពោះ​រូប​ភាព​គម្រប​អាល់​ប៊ុម​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​នេះ​ គឺ​ស្នា​ដៃ​​ដ៏​ចំណាន​ដែល​គូរ​ដោយ​​លោក​ Kadir Nelson។​ លោក​ Kadia Nelson បាន​ថ្លែង​ប្រាប់​​បណ្តាញ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ Reuters ថា​ អតីត​ស្តេច​ចម្រៀង​ប៉ុប​ដ៏​ល្បាញ​ល្បី​ Michael Jakson មុន​​ពេល​គាត់​ស្លាប់​​ធ្លាប់​ទៅ​ជួប​រូប​គាត់​ដើម្បី​បង្កើត​ និង​ច្នៃ​ប្រឌិត​​គម្រោង​​មួយ​ដែល​បរិ​យាយ​លំអិត​ពី​ជីវិត​ ព្រម​ទាំង​អាជីព​របស់​លោក៕
 

Angelina Jolie និង​ Brad Pitt នឹងសម្តែងរួមគ្នា

 អ៊ីមែល បោះពុម្ភ PDF

រូបភាពពីហ្គូហ្គល
វិប ​សៃថ៍​ Hollywood នៅ​ថ្ងៃ​នេះ​បាន​សរសេរ​ថា​ បើ​តាម​​ការ​​រំពឹង​​ទុក​​តារា​​​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​​ នាង​ Angelina Jolie និង​លោក​ Brad Pitt ដែល​បច្ចុ​ប្បន្ន​ពួក​គេ​ទាំង​ពីរ​នាក់​គឺ​ជា​គូ​ស្នេហ៍​ផង​នោះ​ នឹង​ចូល​រួម​សម្តែង​ខ្សែ​ភាព​យន្ត​​​បែប​ចារ​កម្ម​រួម​គ្នា​មួយ​​​ក្នុង​រឿង ​​ លោក​​ និង​អ្នក​ស្រី​ស្មីត​ (Mr. & Mrs. Smith)។​ ដោយ​យោង​តាម​សារ​ព័ត៌​មាន​ The New York Times ក៏​រាយ​ការណ៍​ផង​​​ដែរ​ថា​ តារា​សម្តែង​ Brad Pitt នឹង​ក្លាយ​ជា​សហ​ផលិត​ករ​​នៅ​ក្នុង​​ការ​ផលិត​ខ្សែ​ភាព​យន្ត​ហូ​លី​វូដ​នេះ។ គួរ​រំលឹក​ថា​ រឿង​​នេះ​ត្រូវ​បាន​និពន្ធ​ដោយ​លោក​ Guillermo Arriaga ហើយ​សាច់​រឿង​ទាំង​មូល​យក​តាម​លំនាំ​សៀវ​ភៅ​រឿង​ពិត​ The Tiger ដោយ​សាច់​រឿង​បាន​ផ្តោត​យក​​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្ម​ភាព​របស់​អ្នក​អភិ​ រក្ស​សត្វ​ម្នាក់​ដែល​​មាន​ជំនឿ​ការ​ពារ​សត្វ​ និង​មនុស្ស​នៅ​ពេល​ដែល​សត្វ​ខ្លា​មួយ​ក្បាល​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ ទី​ប្រជុំ​តំបន់​ស៊ី​ប៊េរី៕

Lee Chun Hee នឹងរៀបការជាមួយ Jun Hye Jin

 អ៊ីមែល បោះពុម្ភ PDF
តារា​សម្តែង​​វ័យ 31 ឆ្នាំ លោក​ Lee Chun Hee ប្រកាស​ឲ្យ​ដឹង​ពី​ក្តី​រំភើប​​រីក​រាយ​ឥត​ឧបមា​ដែល​នឹង​បាន​រៀប​​អាពាហ៍​ ពិពាហ៍​ជា​មួយ​​តារា​សម្តែង​​​ក្នុង​​អាជីព​ដូច​គ្នា​​នាង​​ Jun Hye Jin វ័យ​ទើប​តែ​ 22 ឆ្នាំ​ ដែល​​តាម​ការ​គ្រោង​ទុក​ អ្នក​ទាំង​ពីរ​នឹង​​ចូល​រោង​ការ​នៅ​​ខែ​ មីនា​ ឆ្នាំ 2011 ខាង​មុខ​នេះ​។​ យោង​តាម​​ភ្នាក់​ងារ​​ផ្ទាល់​ខ្លួន​របស់​លោក​ Lee Chun Hee មក​ពី​ក្រុម​ហ៊ុន​ NOA Entertainment បាន​ប្រាប់​សារ​ព័ត៌​មាន​ Star News កាល​ពី​ថ្ងៃ​​ទី 27  នេះ​ថា “អ្នក​ទាំង​ពី​រ​នាក់​បាន​ធ្វើ​ការ​បង្ហាញ​សាច់​ញាតិ​ទាំង​សង្ខាង​​កាល​ពី​ ថ្ងៃ​ទី 22 ហើយ​បច្ចុ​ប្បន្ន​នេះ​​ ពួក​គេ​កំពុង​តែ​ជជែក​ពិភាក្សា​គ្នា​ពី​ការ​កំណត់​ថ្ងៃ​រៀប​​ការ​ពិត​ប្រាកដ ​”។

ភ្នាក់​ងារ​ផ្ទាល់​ខ្លួន​បាន​បន្ត​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ “​បុគ្គ​លក្ខណៈ​របស់​​គេ​ទាំង​ពីរ​នាក់​សាក​សម​ណាស់ ហើយ​ពួក​គេ​​បាន​បង្ហាញ​ឲ្យ​សាធារណៈ​ជន​ទូ​ទៅ​ចាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង​ តាម​រយៈ​ឥរិយា​បថ​​សម្តែង​។​ ពួក​គេ​បាន​បង្កើត​ទំនាក់​ទំនង​យ៉ាង​លឿន​ បន្ទាប់​ពី​គូ​ស្នេហ៍​ទាំង​ពីរ​​នេះ​បាន​ជួប​គ្នា​​នៅ​ពេល​សម្តែង​ខ្សែ​ភាព​ យន្ត​ភាគ​មួយ”​៕







សិល្បៈកំសាន្ត



ខ្សែភាពយន្ត Great Khmer Empire នឹងថតនៅកម្ពុជា

 អ៊ីមែល បោះពុម្ភ PDF

Tony Schiena
យោង​តាម​​បណ្តាញ​​ផ្សព្វ​ផ្សាយ​ Xinhua រាយ​ការណ៍​នៅ​ថ្ងៃ​ទី ២២ ខែ​ កញ្ញា​នេះ​ថា​ ​តារា​​ភា​​ព​យន្ត​​ Jet Li ព្រម​ទាំង​​តារា​​ហូ​លី​វូដ​​ដ៏​ល្បី​ឈ្មោះ​​នាង​ Angelina Jolie  ត្រូវ​គេ​រំពឹង​ថា​​នឹង​មក​ថត​​ខ្សែ​ភាព​​យន្ត​​ថ្មី​មួយ​នៅ​ក្នុង​​ព្រះ​ រាជាណា​ចក្រ​កម្ពុជា។​ បើ​​លោក​ Thomas Magyar ​អ្នក​គ្រប់​គ្រង​គម្រោង​​ និង​លោក​ Tony Schiena អ្នក​សម្រប​សម្រួល​គម្រោង​ បាន​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​​កាល​ពី​ថ្ងៃ​ពុធ​​ក្នុង​រាជ​ធានី​ភ្នំ​ ពេញ​​ឲ្យ​ដឹង​ថា​ ខ្សែ​ភាព​យន្ត​ហូ​លី​វូដ​ថ្មី​មួយ​​ដែល​មាន​ចំណង​ "Great Khmer Empire" ​​នឹង​ថត​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា។

ពួក​គេ​ថ្លែង​ថា​ ខ្សែ​ភាព​យន្ត​​មួយ​នេះ​គ្រោង​​ថវិកា​ចំណាយ​មិន​តិច​ជាង​ ៧០​ លាន​ដុល្លា​រ​អាមេ​រិក​ ជា​មួយ​នឹង​តម្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ថត​​ប្រមាណ​ ៣​ ឆ្នាំ​ ការ​ចំណាយ​ពេល​វេលា​ដ៏​យូរ​នេះ​គឺ​បណ្តាល​មក​ពី​​ការ​សុំ​យោបល់​ពី​រដ្ឋា​ភិ ​បាល​កម្ពុជា​ និង​​ការ​យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​​​ពិត​ជាក់​ស្តែង​ដើម្បី​សរ​សេរ​ និង​ចង​ក្រង​។ ខ្សែ​ភាព​យន្ត​នេះ​នឹង​ផ្តោត​ទៅ​​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ជា​ពិសេស​​​កំឡុង​ពេល​​សត​វត្ស​ដ៏​រុង​រឿង​ទី​ ១១ និង​ទី ១២​ ក្រោម​ការ​​គ្រប់​គ្រង​​​របស់​ស្តេច​ជ័យ​វរ័ន្ម​ទី​ ៧ រហូត​មក​ដល់​បច្ចុ​ប្បន្ន៕

ក្រុម​​ហ៊ុន​ផលិត​ចំរៀង​នៅ​កូរ៉េ​ត្រៀម​ប្តឹង​ផលិត​​កម្ម​ KH​

 អ៊ីមែល បោះពុម្ភ PDF
ក្រុម​ហ៊ុន SM Entertainment បាន​​​និយាយ​ជា​ផ្លូវ​ការ​អំពី​ក្រុម​ចំរៀង​បុរស​ខ្មែរ​ដែល​បាន​ចំលង​ស្លាក​ យីហោ​ក្រុម​ហ៊ុន​កូរ៉េ SHINee ទាក់​ទង​ទៅ​នឹង​ខ្សែ​អាត់​វីដេ​អូ KH Stars-Ring Ding Dong ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​វ៉េប​សាយ Youtube នា​ពេល​ថ្មីៗ​នេះ ។ ក្នុង​វីដេ​អូ​នេះ មាន​ក្រុម​អ្នក​ចំរៀង​ និង​រាំ​បទ​ល្បី​របស់​ក្រុម​ចំរៀង​បុរស​កូរ៉េ SHINee គឺ​បទ Ring Ding Dong ។ បើ​ទោះ​បី​ជា​ក្រុម​នេះ ព្យា​យាម​ធ្វើ​តាម​លំនាំ​បទ​ចំរៀង​ និង​ក្បាច់​រាំ​ក្តី​ តែគុណ​ភាព​នៃ​ការ​សំដែង​របស់​គេ​ខុស​ពី​ក្រុម SHINee ។
ក្រុម​ហ៊ុន SM Entertainment បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា កន្លង​មក​ថា យើង​មិន​ទាន់​បាន​ដំណឹង​អ្វី​ពី​នរណា​ម្នាក់​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា អំពី​ការ​ប្រើ​ប្រាស់​បទ​ Ring Ding Dong ។ ពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ទាក់​ទង​ពី​បញ្ហា​ផ្លូវ​ ច្បាប់​របស់​កម្ពុជា និង​ការ​អះ​អាង​បន្ថែម​ បន្ទាប់​មក​យើង​​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ក្រុម SHINee នឹង​​មក​សំដែង​ក្នុង​ប្រទេស​កម្ពុជា នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ ។
ក្រោយ​ពី​លេច​ឮ​ព័ត៌​មាន​ដែល​ថា ក្រុម​ហ៊ុន​មួយ​របស់​ប្រទេស​កូរ៉េ​ឈ្មោះ SM Entertain-ment មាន​គំរោង​ចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់ ​ចំពោះ​ក្រុម​ហ៊ុន​ផលិត​​បទ​ចំរៀង​នៅ​កម្ពុជា​ ដែល​បាន​លួច​​ចំលង​បទ​ចំរៀង​ និង​ស្ទីល​ទាំង​ស្រុង​ពី​ក្រុម SHINee ម្ចាស់​បទ Ring Ding Dong នោះ លោក​គឹម ហេង នាយក​ផលិត​កម្ម KH ដែល​ផលិត​បទ​ចំរៀង​ល្បី​គ្រាន់​បើ​នៅ​កម្ពុជា ​បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​​ដែល​អាច​នឹង​កើត​មាន​ឡើង ។ លោក​គឹម ហេង បាន​បញ្ជាក់​ថា ព័ត៌​មាន​នៃ​ការ​គំរាម​ប្តឹង​នោះ គឺ​ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​បទ Ring Ding Dong របស់​កូរ៉េ​ខាង​ត្បូង ហើយ​បទ​ចំរៀង​ និង​ស្ទីល​រាំ​ត្រូវ​បាន​ផលិត​កម្ម KH និង​ផលិត​កម្ម​ខ្មែរ ​មួយ​ចំនួន​ទៀត​ចំលង​យក​មក​ធ្វើ​ជា​របស់​ក្រុម​ហ៊ុន​ខ្លួន​ឯង ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការ​ចំលង​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​កំរិត​នៃ​បទ​ភ្លេង​ និង​ចំរៀង​របស់​យើង​ គឺ​មិន​អាច​ប្រៀប​​ឬ​ដូច​ទាំង​ស្រុង​ទៅ​នឹង​បទ​ចំរៀង​ដើម​របស់​ផលិត​កម្ម​ កូរ៉េ​នោះ​ទេ ។
លោក​បន្ត​ថា​ ធម្ម​តា​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​ច្បាប់​​អ្នក​ណា​ក៏​មាន​ការ​ព្រួយ​ បារម្ភ​ដែរ ប៉ុន្តែ​លោក​​គិត​ថា យើង​រង់​ចាំ​ទទួល​នូវ​បណ្តឹង​ ប្រសិន​បើ​មាន​ ព្រោះ​ថា បើ​ចង់​​គេច​ក៏​គេច​មិន​បាន​ដែរ ។ ម្យ៉ាង​ទៀត​ ការ​លួច​ចម្លង​ទាំង​បទ​ចំរៀង និង​ស្ទីល​រាំ​ពី​បរទេស​នោះ គឺ​មិន​មែន​តែ​ផលិត​កម្ម KH មួយ​នោះ​ទេ គឺ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ សំរាប់​ផលិត​កម្ម​​នៅ​ស្រុក​ខ្មែរ ដូច​ជា​ការ​ចម្លង​តាម​បទ ថៃ កូរ៉េ ចិន អង់​គ្លេស​ជា​ដើម ។ ទន្ទឹម​នោះ​ ការ​ចម្លង​បទ​ចំរៀង​ ចម្លង​ស្ទីល គឺ​អាច​មាន​នៅ​គ្រប់​​ប្រទេស​មិន​ថា​តែ​ប្រទេស​យើង​មួយ​ទេ តែ​បញ្ហា​នៅ​ពី​ក្រោយ​ការ​ចម្លង​នោះ​ខុស​គ្នា​យ៉ាង​ណា​លោក​ក៏​មិន​បាន​ដឹង​ ដែរ ។ លោក​បន្ត​ទៀត​​ថា ​ចំពោះ​​ទី​ផ្សារ​ស្រុក​ខ្មែរ​វា​លំបាក​ណាស់​សំរាប់​ការ​និពន្ធ​បទ​ភ្លេង​ ដោយ​ខ្លួន​ឯង ហើយ​លោក​គិត​ថា បើ​សិន​ជា​គេ​មិន​ប្តឹង​ក៏​វា​នឹង​រលំ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​ក្ស័យ​ធន​ដែរ ។ ទោះ​បី​ជា​យ៉ាង​ណា​​ក៏​ដោយ លោក​គឹម ហេង បាន​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​កូរ៉េ​ដែល​ត្រៀម​ប្តឹង​ផលិត​កម្ម​ KH រួម​ទាំង​ផលិត​កម្ម​ផ្សេងទៀត​ឱ្យ​ពិចារណា​ឡើង​វិញ ព្រោះ​ថា កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​អភិ​វឌ្ឍន៍​ដូច​​នេះ មិន​អាច​​ចៀស​ផុត​ឡើយ ពី​ការ​ទទួល​វប្ប​ធម៌​​​បរទេស​ ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​បទ​ចំរៀង​បំរើ​អារម្មណ៍​ទស្ស​និក​ជន​ក៏​នៅ ​មាន​កំរិត ។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ឃាត់​ថា មិន​ឱ្យ​ប្តឹង​នោះ​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​ក្រុម​ហ៊ុន​កូរ៉េ ។
គួរ​រំលឹក​ថា ថ្មីៗ​នេះ​លេច​​ឮ​ព័ត៌​មាន​ថា ក្រុម​ហ៊ុន​ SM Entertainment នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​​ក្រុម​ហ៊ុន​ផលិត​​បទ​ចំរៀង​នៅ​កម្ពុជា​ ដែល​បាន​ចម្លង​ស្ទីល​ទាំង​ស្រុង​ពី​ក្រុម SHINee ម្ចាស់​បទ​ Ring Ding Dong ។ ដំបូង​បង្អស់​ក្រុម​ហ៊ុន​​របស់​​កូរ៉េ​ខាង​ត្បូង​​នេះ​ចាប់​អារម្មណ៍​ផលិត​ កម្ម KH ដែល​បាន​ចម្លង​បទ Ring Ding Dong មក​ច្រៀង​ និង​សំដែង​ដោយ​ក្រុម​តារា​៤​រូប គឺ​លោក​ម៉ៃ​ សុគន្ធ, អាន់​ដា, ហម​ចំណាប់ និង​អេ​វីតា ។ បទ Ring Ding Dong របស់​ផលិត​​កម្ម KH ​បាន​ចេញ​លក់​ជា​វីស៊ីឌី ​នៅ​លើ​ទី​ផ្សារ​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១០ ។

ភាពយន្តស្រើប​ស្រាល​ 3D កំពុងតែផលិត

 អ៊ីមែល បោះពុម្ភ PDF

ភាពយន្ត​ស្រើប​ស្រាល 3D
នេះគឺ ​ជា​​ព័ត៌​មាន​ក្តៅ​មួយ​នៅ​ក្នុង​ចំណោម​ព័ត៌​មាន​​​ជា​ច្រើន​នៃ​សង្គម​ សិល្បះ ដែល​​តាម​សេចក្តី​រាយ​ការណ៍​របស់​សារ​ព័ត៌​មាន​​ The Sun ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅ​រ៍ ចុង​សប្តាហ៍​នេះ​ថា​ ផលិត​ករ​ជន​ជាតិ​ហុង​កុង​ លោក​ Christopher Sun បាន​ចំណាយ​ប្រាក់​​ ២ លាន​ផោន​​ដើម្បី​ផលិត​នូវ​ភាព​យន្ត​ស្រើប​ស្រាល​​មួយ​បែប​ 3D មិ​ន​ធ្លាប់​មាន​ពី​មុន​មក។ តួ​សម្តែង​ស្រី​ម្នាក់​ជន​ជាតិ​ជប៉ុន​ដ៏​ល្បី​ឈ្មោះ​នាង​ Saori Hara​ វ័យ​ ២២​ ឆ្នាំ ដែល​បាន​ដើរ​តួ​ថត​​នៅ​ក្នុង​សាច់​រឿង​នេះ​បាន​និយាយ​ថា​ "បច្ចេក​ទេស​នៃ​ការ​ថត​ខ្សៃ​ភាព​យន្ត​មួយ​នេះ​ គឺ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ ក្នុ្ងង​ចំណោម​ការ​ថត​ខ្សែ​ភាព​យន្ត​ដែល​ធ្លាប់​ចូល​រួម​សម្តែង។ នាង​ Saori Hara​ បន្ត​ថា​ មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​នឹង​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​ដ៏​ញាក់​សាច់​មួយ ​នេះ"។ ដោយ​ឡែក​តួ​ប្រុស​វិញ​ ផលិត​ករ​បាន​ជ្រើស​រើស​ Hiro Hayana វ័យ​ ៣៥ មក​ចូល​រួម​សម្តែង។​​ លោក​បាន​និយាយ​ថា​ ការ​សម្តែង​គឺ​មាន​ការ​លំបាក​បន្តិច​ ពី​ព្រោះ​លោក​ត្រូវ​ផ្គាប់​ចិត្ត​នារី​រហូត​ដល់​ចំនួន ១០០​ នាក់។ ចំពោះ​សាច់​រឿង​នេះ​គឺ​កំពុង​តែ​សស្រាក់​សស្រាំ​ក្នុង​ការ​ផលិត ហើយ​គេ​សង្ឃឹម​ថា​នឹង​ដាក់​បញ្ចាំ​ង​​នៅ​តាម​រោង​កុន​ក្នុង​ពេល​ឆាប់​ៗ។​ លោក Sun ដែល​ជាអ្ន​កនាំ​រឿងបាន​ឲ្យ​ដឹង​ថា លោក​កំពុង​រត់​ប្រណាំង​ជាមួយ​ពេល​វេលា​ ដើម្បី​ផលិត​រឿង​មួយ​នេះ ព្រោះ​មាន​ផលិតករ​ផ្សេងទៀត ដូច​ជានៅ​ប្រ​ទេស​អ៊ីតាលី​ ក៏​ត្រៀម​នឹង​ផលិត​រឿង​ប្រភេទ​នេះ​ដែរ រីឯ​ក្រុម​ហ៊ុន​ Hustler វិញ​ក៏​ត្រៀម​ចេញ​លក់​រឿង​ Avatar អាសភាស​លក្ខណៈ​ 3D ដែរ។
លឺ​ថា​ ដំបូង​គេ​មាន​ដាក់​បញ្ចាំង​តែ​នៅ​រោង​កុន​ប៉ុណ្ណោះ ប្រាកដ​ជាមាន​មនុស្ស​ភ្លូក​ទឹក​ភ្លូក​ដីទៅ​មើល​មិន​ខាន​ទេ។ នៅ​ស្រុក​ខ្មែរ​យើង​ មិន​ដឹង​ជា​មាន​អ្នក​ហ៊ាន​នាំ​ចូល​មក​បញ្ចាំង​ដែរឬ​អត់។

Johansson និង Reynolds លះលែងនឹងគ្នា

 អ៊ីមែល បោះពុម្ភ PDF
វិប​សៃថ៍​ Yahoo! Entainterment បាន​ចេញ​ផ្សាយ​នូវ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​ ធ្នូ​នេះ​ថា​ តារា​សម្តែង​ភាព​យន្ត​ហូ​លី​វូដ​នាង​ Johansson និង​លោក​ Reynolds បាន​ចែក​ផ្លូវ​​គ្នា​​ មាន​ន័យ​ថា​ពួក​គេ​លែង​លះ​ហើយ​កាល​ពី​​ថ្ងៃ​ទី ២៤​ ខែ​ ធ្នូ​ កន្លង​ទៅ​នេះ​នៅ​ឯ​តុលា​ការ​ទី​ក្រុង​ Los Angeles ​។​ វិប​សៃថ៍​​មួយ​នេះ​បាន​ស្រង់​ប្រភព​មួយ​គួរ​ទុក​ចិត្ត​ថា​ ពួក​គេ​ទាំង​រស់​នៅ​មិន​មាន​ភាព​ចុះ​សម្រុង​នឹង​គ្នា​ ហើយ​ចេះ​តែ​​ប្រះ​ឆា​រវាង​​គ្នា​​ និង​គ្នា​។ នាង​ Johnasson គឺ​ជា​តារា​សម្តែង​មួយ​ដួង​ប្រកប​ដោយ​ទេព្យ​កោសល្យ​ ក្នុង​នាង​​បាន​ដើរ​តួ​សម្តែង​ជា​ច្រើន​រឿង​។​ បច្ចុ​ប្បន្ន​នាង​​វ័យ​ទើប​តែ​ ២៦​ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​បាន​រៀប​អា​ពា​ហ៍​ពិ​ពាហ៍​ជា​មួយ​ Reynolds បាន​​ ២​ ពីរ​ឆ្នាំ៕



Rihanna ដើរតួក្នុងរឿង កប៉ាល់ចម្បាំង

 អ៊ីមែល បោះពុម្ភ PDF

តារាចម្រៀងប៉ុប Rihanna
យោង ​តាម​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ USA Today​ បាន​ឲ្យ​ដឹង​ថា​ ខ្សែ​ភាព​យន្ត​ហូ​លី​វូដ​ថ្មី​ "កប៉ាល់​ចម្បាំង (Battleship)"​ គ្រោង​នឹង​ចាប់​ផ្តើម​ផលិត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​ផលិត​ដោយ​អ្នក​ដឹក​នាំ​រឿង​ លោក​ Peter Berg ដែល​​ជា​អ្នក​មាន​ស្នាដៃ​ឆ្នើម​​ធ្លាប់​ផលិត​ខ្សែ​ភាព​យន្ត​ជាច្រើន​នា​ពេល​ កន្លង​មក។ ដោយ​ឡែក​តួ​ស្រី​ដែល​ត្រូវ​ចូល​រួម​សម្តែង​​គឺ​តារា​ចម្រៀង​ប៉ុប​ Rihanna។ ដំណើរ​រឿង​ត្រូវ​បាន​លោក​ Peter Berg​ និយាយ​ដោយ​ថា​ ​យក​តាម​លំនាំ​ហ្គេម​​បាញ់​គ្នា​តាម​កប៉ាល់​ចម្បាំង​លើ​​ទឹក​ លើ​អាកាស​ និង​លើ​គោក ព្រម​ទាំង​ឈុត​ឆាក​ប្រយុទ្ធ​គ្នា​ជា​មួយ​មនុស្ស​ពិភព​ផ្សេងៗ​ជា​ដើម។​ តាម​ការ​រំពឹង​ទុក​ ខ្សែ​ភាព​យន្ត​ កប៉ាល់​ចម្បាំង​ គេ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​​ខែ​ ឧសភា​ ឆ្នាំ​ 2012។